សម័យប្រជុំលើកទី៦គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អង់ហ្គោឡា

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី៣០តុលានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យប្រជុំ​លើកទី៦គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អង់ហ្គោឡា។
សម័យប្រជុំលើកទី៦គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អង់ហ្គោឡា - ảnh 1
សម័យប្រជុំលើកទី៦គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អង់ហ្គោឡា (VOV)

        Vovworld-នាថ្ងៃទី៣០តុលានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យប្រជុំ​លើកទី៦គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អង់ហ្គោឡា។ នៅសម័យ​
ប្រជុំ​លើកនេះ ភាគីទាំងពីរបានវាយតំលៃលទ្ធផលសហប្រតិបត្តិការទ្វេភាគី​ដំណាក់កាល២០១១-២០១៣តាមរបាយការណ៍សម័យប្រជុំលើកទី៥របស់​គណៈ​កម្មាធិការអន្តររដ្ឋាភិបាល កំណត់ទិសដៅសហប្រតិបត្តិការដំណាក់កាល២០១៣
-២០១៥។ ក្នុងដំណាក់កាល២០១៣-២០១៥ ភាគីទាំងពីរឯកភាពជំរុញកិច្ច​សហប្រតិបត្តិការលើវិស័យជាច្រើន ពិសេសគឺបង្កលក្ខណៈងាយស្រួលសំរាប់​អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរស្វែងរកឱកាសសហប្រតិបត្តិការនិងវិនិយោគ
នៅប្រទេសនីមួយៗ។

        សម័យប្រជុំលើកទី៧គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរនឹង
បានរៀបចំនាឆ្នាំ២០១៥នៅ Luanda (អង់ហ្គោឡា)៕

ប្រតិកម្មទៅវិញ