សម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥។ រូបថត៖ VOV |
តាមគម្រោង ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងពិចារណា និងអនុម័តលើច្បាប់ចំនួន ៨ ជាពិសេសគឺ៖ ច្បាប់ស្តីពីការការពារសិទ្ធិអ្នកប្រើប្រាស់ (វិសោធនកម្ម); ច្បាប់ស្តីពីការដេញថ្លៃ (វិសោធនកម្ម); ច្បាប់ស្តីពីតម្លៃ (វិសោធនកម្ម); ច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីសហករណ៍ (វិសោធនកម្ម); ច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការចេញ និងចូលព្រំដែនរបស់ពលរដ្ឋវៀតណាម ច្បាប់ស្តីពីការចូល ចេញ ការឆ្លងកាត់ និងការស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសវៀតណាម។ សេចក្តីសម្រេចចំនួន ២ នឹងត្រូវបានរដ្ឋសភាពិចារណា និងអនុម័ត គឺសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីអភិវឌ្ឍន៍ច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៤ កែសម្រួលកម្មវិធីអភិវឌ្ឍន៍ច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៣ និងសេចក្តីសម្រេចចិត្ត វិសោធនកម្ម និងបំពេញបន្ថែមសេចក្តីសម្រេចចិត្តលេខ ៨៥ ស្តីពីការទទួលយកការបោះឆ្នោតទុកចិត្ត បោះឆ្នោតទុកចិត្តលើអ្នកកាន់តំណែងដែលត្រូវបានរដ្ឋសភា ឬក្រុមប្រឹក្សាប្រជាជនជ្រើសរើស ឬអនុម័ត។ សេចក្តីព្រាងច្បាប់ចំនួន ៨ ក៏នឹងត្រូវបានរដ្ឋសភាបោះឆ្នោតនិងអនុម័តផងដែរ៕