តាមការរំពឹងទុក សម័យប្រជុំលើកទី៣២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ មេសា នៅសាលប្រជុំ Tan Trao វិមានរដ្ឋសភា។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក ហើយរួមជាមួយអនុប្រធានរដ្ឋសភា ឆ្លាស់គ្នាគ្រប់គ្រងរបៀបវារៈនៃសម័យប្រជុំ។
ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់មួយចំនួន កម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិសម្រាប់ឆ្នាំ២០២៥ និងកែសម្រួលកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិសម្រាប់ឆ្នាំ២០២៤។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិនិត្យមើល និងផ្តល់យោបល់លើរបាយការណ៍ និងលទ្ធផលឃ្លាំមើលសកម្មភាពមួយចំនួនរបស់រដ្ឋសភា; ផ្តល់យោបល់លើរបាយការណ៍មួយចំនួនស្តីពីការសម្រេចចិត្តលើបញ្ហាសំខាន់ៗផ្សេងទៀត។ នៅក្នុងសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើការត្រៀមរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ (រំពឹងថានឹងបើកនៅខែឧសភា ឆ្នាំ២០២៤)៕