សម័យប្រជុំលើកទី២២គណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភានីតិកាលទី១៣បានប្រារព្វឡើងនៅទីក្រុងហាណូយ

Chia sẻ
(VOVworld)-ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់របស់សម័យប្រជុំលើកនេះ

(VOVworld)-នាថ្ងៃទី១០តុលា ម័យប្រជុំលើកទី២២គណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋ
សភាវៀតណាមនីតិកាលទី១៣បានប្រារព្វឡើង នៅទីក្រុងហាណូយ ។ ថ្លែងមតិ
នៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានសង្កត់ធ្ងន់
ទៅលើតួនាទីសំខាន់របស់សម័យប្រជុំលើកនេះ និងត្រៀមរៀបចំយ៉ាង មត់ចត់
បណ្តារបៀបវារៈសម្រប់កិច្ចប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៣ដែលត្រូវបាន
ប្រារព្វឡើងក្នុងខែតុលានេះ។

សម័យប្រជុំលើកទី២២គណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភានីតិកាលទី១៣បានប្រារព្វឡើងនៅទីក្រុងហាណូយ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក​Nguyen Sinh Hung

        ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភានឹងពិនិត្យអំពី​របាយការរបស់រដ្ឋាភិបាល ស្តីពីសភាពការណ៌អនុវត្តន៌ផែនការអភិវឌ្ឍន៌ សេដ្ឋកិច្ច
សង្គម និងគំរោងថវិការរដ្ឋឆ្នាំ២០១៣ ផែនការអភិវឌ្ឍន៌សេដ្ឋ​កិច្ចសង្គមឆ្នាំ២០១៤ វិធានការបែងចែកថវិការមជ្ឈឹមនឹងបំពេញបន្ថែមថវិការមូលដ្ឋានឆ្នាំ២០១៤ជាដើម។ ចំពោះកិច្ចការកសាងច្បាប់ គណៈកម្មាធិការ អចិន្ត្រៃយ៌រដ្ឋសភាបានបន្តពិភាក្សា និងពិនិត្យឡើងវិញ មុននឹងដាក់ជូនរដ្ឋសភា  អំពីគម្រោងច្បាប់មៅការ (ធ្វើវិសោ
ធនកម្ម) គំរោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញ បន្ថែមប្រការមួយចំនួននៃច្បាប់
នាយទាហានកងទ័ពប្រជាជនវៀតណាម​និងគំរោងច្បាប់នគរបាលប្រជាជន (ធ្វើ
វិសោធនកម្ម)។ល។ គណៈកម្មាធិការអចិន្ត្រៃ រដ្ឋសភាបន្តការផ្តល់មតិចំពោះ
ពង្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ១៩៩២។

        បន្ទាប់ពីពិធីបើក ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភា លោកស្រី
Nguyen Thi Kim Ngan គណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភាបានពិភាក្សា ផ្តល់ មតិអំពីរបាយការណ៌របស់រដ្ឋាភិបាលដែលបូកសរុបរយៈពេល៣ឆ្នាំ (២០១១-
២០១៣) អនុវត្តន៌កម្មវិធីគោលដៅជាតិផងដែរ៕

ប្រតិកម្មទៅវិញ