សម័យប្រជុំលើកទី១គណះកម្មាធិការចម្រុះស្ដីពី កិច្ចសហប្រតិបត្តិការវៀតណាម-ថៃបានបញ្ចប់

Chia sẻ
(VOV)_ក្រោយរយះពេល២ថ្ងៃធ្វើការនារសៀលថ្ងៃទី ៥ វិច្ឆិកា សម័យ​ប្រជុំលើកទី១គណះកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការវៀតណាម-ថៃ ត្រូវបានបញ្ចប់ នៅទីក្រុងបាងកក (ថៃ)។ 
សម័យប្រជុំលើកទី១គណះកម្មាធិការចម្រុះស្ដីពី កិច្ចសហប្រតិបត្តិការវៀតណាម-ថៃបានបញ្ចប់ - ảnh 1
សម័យប្រជុំលើកទី១គណះកម្មាធិការចម្រុះស្ដីពី កិច្ចសហប្រតិបត្តិការវៀតណាម-ថៃបានបញ្ចប់(VOV)

          (VOV)_ក្រោយរយះពេល២ថ្ងៃធ្វើការនារសៀលថ្ងៃទី ៥ វិច្ឆិកា សម័យ​ប្រជុំលើក
ទី១គណះ កម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការវៀតណាម-ថៃ ត្រូវបានបញ្ចប់  នៅទីក្រុងបាងកក (ថៃ)។ នៅទីនេះ ភាគីទាំងពីរបាន​ប្រមូលផ្តុំពិភាក្សាអំពី សភាព ការណ៍សហប្រតិបត្តិការទ្វេភាគី លើវិស័យ​ជាច្រើន ដូចជា៖ នយោបាយ ការពារ ប្រទេស សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជ​កម្ម វិនិយោគ អប់រំ ជំនួបប្រាស្រ័យរវាង ប្រជាជន នៃប្រទេសទាំងពីរ សហ​ប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។ ភាគីទាំងពីរបានអះអាង
ថា៖​យកចិត្ត​ទុកដាក់ជាងទៀតដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
ដែល ទើបនឹងបានបង្កើតនាខែមិថុនាឆ្នាំ ២០១៣កន្លងទៅ។ ភាគីទាំងពីរបាន​ពិភាក្សា អំពីកម្មវិធីធ្វើសកម្មភាពវៀតណាម-ថៃ​ដំណាក់កាល ២០១៤-២០១៨ ​និងឯកភាពអនុ
វត្តរាល់ វិធានការ ដើម្បីទទួលបានគោលដៅតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ១៥ពាន់ លានដុល្លារអាមេរិក នាឆ្នាំ ២០២០ ​ផ្លាស់ប្តូរអំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបាន ឯកភាពសហប្រតិបត្តិការយ់ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងសន្តិ
សុខក្នុងតំបន់ ដែលក្នុងនោះមានសន្តិសុខសមុទ្រ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍
លើសមុទ្រខាងកើត…ល។

សម័យប្រជុំលើកទី១គណះកម្មាធិការចម្រុះស្ដីពី កិច្ចសហប្រតិបត្តិការវៀតណាម-ថៃបានបញ្ចប់ - ảnh 2
លោកPham Binh Minh និងនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra​ (VOV)

          មុននេះ នារសៀលថ្ងៃទី ៥​វិច្ឆិកា នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រី​ក្រសួង ការបរទេសវៀតណាម លោកPham Binh Minh នៅវិមាន​នាយក​រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី
ថៃ  លោកស្រី Yingluck Shinawatra បានវាយតំលៃ​ខ្ពស់សារសំខាន់នៃទំនាក់ទំនងរវាង
វៀត ណាមនិងថៃ និងអត្ថន័យនៃកិច្ច​ប្រជុំលើកទី១ គណះកម្មាធិការចម្រុះអំពី កិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាមនិងថៃ និងចាត់ទុកថា៖​នេះគឺជាយន្តការសំ
ខាន់ដើម្បី អភិវឌ្ឍន៍​ទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ