សម័យប្រជុំលើកទី ២៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ប្ដេជ្ញាចិត្តសម្រេច ឲ្យបានខ្ពស់បំផុតនូវគោលដៅក្នុងឆ្នាំ ២០២៣

Chia sẻ

(VOVWORLD) - ថ្លែងមតិក្នុងសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានក្រើនរំលឹកថា នាពេលខាងមុខ ស្មារតីគឺត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបានខ្ពស់ បំផុតនូវភារកិច្ច និងគោលដៅក្នុងឆ្នាំ២០២៣ សម្រេចផែនការឆ្នាំ២០២៤ទាំងស្រុង រួមចំណែកបំពេញភារកិច្ចនៃអាណត្តិទាំងមូល។

សម័យប្រជុំលើកទី ២៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ប្ដេជ្ញាចិត្តសម្រេច ឲ្យបានខ្ពស់បំផុតនូវគោលដៅក្នុងឆ្នាំ ២០២៣ - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំលើកទី២៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
(រូបថត៖ quochoi.vn)
ផ្តល់យោបល់លើខ្លឹមសារទាក់ទិននឹងសេដ្ឋកិច្ចសង្គមក្នុងសម័យប្រជុំលើកទី២៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែតុលា នៅទីក្រុងហាណូយ គណៈប្រតិភូបានវាយតម្លៃថា ក្នុងបរិបទដែលស្ថានភាពក្នុងស្រុកនិងលើពិភពលោក កំពុងប្រឈមមុខនឹងការលំបាកនោះ ក្រោមការដឹកនាំរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល បានធ្វើការសម្រេចចិត្តទាន់ពេលវេលាដើម្បីជួយស្ថានភាពសេដ្ឋកិច្ចសង្គមបន្តរក្សាបាននូវនិន្នាការងើបឡើងវិញជាវិជ្ជមាន។ ដូច្នោះហើយ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជា មូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រង ហើយតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបាន ធានាស្ថាពរ។ សកម្មភាពកិច្ចការបរទេសត្រូវបានជំរុញយ៉ាងខ្លាំង កិត្យានុភាព និង ឋានៈអន្តរជាតិកាន់តែកើនឡើងៗ។
ថ្លែងមតិក្នុងសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានក្រើនរំលឹកថា នាពេលខាងមុខ ស្មារតីគឺត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបានខ្ពស់ បំផុតនូវភារកិច្ច និងគោលដៅក្នុងឆ្នាំ២០២៣ សម្រេចផែនការឆ្នាំ២០២៤ទាំងស្រុង រួមចំណែកបំពេញភារកិច្ចនៃអាណត្តិទាំងមូល។ រដ្ឋាភិបាលចាំបាច់ត្រូវផ្តោតលើការ ដោះស្រាយបញ្ហារយៈពេលខ្លី និងបន្ទាន់ ដែលសេចក្តីសម្រេចចិត្តនៃសម័យប្រជុំរដ្ឋ សភាលើកទី៥ នីតិកាលទី១៥ សេចក្ដីសន្និដ្ឋានរបស់មជ្ឈិម និងការិយាល័យ នយោបាយបានចង្អុលបង្ហាញយ៉ាងច្បាស់។ ទន្ទឹមនឹងនោះ ត្រូវតែភ្ជាប់ជាមួយ គោលដៅរយៈពេលវែង ដូចជា៖ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ការលើក កំពស់ផលិតភាព គុណភាព ប្រសិទ្ធភាពប្រកួតប្រជែងសេដ្ឋកិច្ច... និងគោលដៅ អភិវឌ្ឍន៍រយៈពេលវែងផងដែរ៕

ប្រតិកម្មទៅវិញ