សម័យប្រជុំលើកទី ២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ចាប់ផ្តើមសកម្មភាពសួរ-ឆ្លើយដេញដោល

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ សីហា នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា ក្នុងក្របខ័ណ្ឌ សម័យប្រជុំលើកទី២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំសួរ-ឆ្លើយសំណួរដេញដោល។ អញ្ជើញចូលរួមសម័យសួរដេញដោលនៅវិមានរដ្ឋសភា មាន វត្តមានប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។

សម័យប្រជុំលើកទី ២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ចាប់ផ្តើមសកម្មភាពសួរ-ឆ្លើយដេញដោល - ảnh 1រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Le Thanh Long ឆ្លើយសំណួរដេញដោល។ (រូបថត៖ VNA)
សម័យប្រជុំសួរ-ឆ្លើយសំណួរដេញដោលប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ ដែលត្រូវបាន រៀបចំឡើងដោយតភ្ជាប់ផ្ទាល់តាមប្រព័ន្ធវីដេអូអនឡាញទៅកាន់គណៈប្រតិភូរដ្ឋសភាចំនួន ៦២ នៅតាមបណ្តាខេត្ត-ក្រុងក្រោមឱវាទមជ្ឈិម។ នាពេលព្រឹក សមាជិករដ្ឋសភា បានសួរដេញដោលអំពីបញ្ហានានាដែលស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Le Thanh Long ដូចជា៖ ដំណោះស្រាយលើកកំពស់គុណភាព ប្រព័ន្ធច្បាប់; ស្ថានភាពបច្ចុប្បន្ន និងដំណោះស្រាយដើម្បីជំនះលើបញ្ហាជំពាក់ជំពិន លើកកំពស់ប្រសិទ្ធភាពនៃការដេញថ្លៃទ្រព្យសម្បត្តិ និងការវាយតម្លៃយុត្តិធម៌។ ថ្លែង មតិក្នុងសម័យប្រជុំសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បាន សង្កត់ធ្ងន់ថា នេះសុទ្ធតែជាបញ្ហាបន្ទាន់ដែលទទួលបានការយកចិត្តទុកដាក់ពិសេសពី អ្នកបោះឆ្នោត ប្រជាជន និងសមាជិករដ្ឋសភា។
នាពេលរសៀល សមាជិករដ្ឋសភានឹងសួរដេញដោលរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោក Le Minh Hoan អំពីខ្លឹមសារនានាដូចជា៖ ដំណោះស្រាយ ជំនះពុះពារលើការលំបាកក្នុងការនាំចេញកសិផល; សកម្មភាពធ្វើអាជីវកម្ម ការពារ និងអភិវឌ្ឍន៍ធនធានជលផល ដំណោះស្រាយដើម្បីដកកាតលឿងរបស់គណៈ កម្មាធិការអឺរ៉ុបសម្រាប់ជលផល; ការធានាសន្តិសុខស្បៀងអាហារ និងការនាំចេញ អង្ករក្នុងរយៈពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ