អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា រួមជាមួយអនុគណៈកម្មាធិការចំនួនបួនផ្សេងទៀត អនុគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច - សង្គម ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការមជ្ឈិមដែលមានសមាជិកចំនួន ៥១ រូប។ អនុគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចសង្គមមានភារកិច្ចសំខាន់ក្នុងការបង្កើតឯកសារចំនួនពីរគឺ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ១០ ឆ្នាំ ដំណាក់កាល ២០២១-២០៣០ និងរបាយការណ៍សេដ្ឋកិច្ចសង្គម ដំណាក់កាល ២០២១- ២០២៥ ។
នាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា ខ្លឹមសារនៃរបាយការណ៍និងយុទ្ធសាស្ត្រគួរតែនិយាយដោយត្រង់ ៗ អំពីបញ្ហានៅសេសសល់របស់ប្រទេស តាមនោះលើកឡើងនូវមូលហេតុ មេរៀនបទពិសោធន៍និងដំណោះស្រាយសម្រាប់ជំនះពុះពារផងដែរ៕