សម័យប្រជុំបិទសន្និបាតមជ្ឈឹមលើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ (រូបថត៖ VOV) |
អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទអង្គសន្និបាត អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា អង្គសន្និបាតមានមតិឯកភាពខ្ពស់លើមនោគមវិជ្ជាណែនាំ តម្រង់ទិសដើម្បីបំពេញគម្រោង និងកសាងសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតតំណាងទូទាំងប្រទេសលើទី ១៤ របស់បក្ស។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្នុងដំណើរការរៀបចំឯកសារត្រូវផ្អែកលើលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ សេចក្តីសម្រេចរបស់មជ្ឈឹម បូកសរុបរយៈពេល ៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មី; រយៈពេល ១៥ឆ្នាំនៃការអនុវត្តបទប្បញ្ញត្តិ និងកម្មវិធីនយោបាយរបស់បក្ស (បំពេញបន្ថែម និងអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១១); ទន្ទឹមនឹងនោះ ត្រូវតាមដានយ៉ាងដិតដល់នូវស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ ដើម្បីវាយតម្លៃលើបញ្ហាជាក់ស្តែង និងទូលំទូលាយ ជាពិសេសបញ្ហាស្មុគស្មាញ ដែលកើតឡើងថ្មី។ លោកអគ្គលេខាបក្សក៏បានក្រើនរំលឹកថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនេះ នៅតែចាំបាច់ត្រូវតែបន្តអនុវត្តនូវរបកគំហើញយុទ្ធសាស្ត្រទាំងបី រួមមាន៖ យន្តការ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានមហាសន្និបាតលើកទី ១៣ ដាក់ចេញ ប៉ុន្តែចាំបាច់ត្រូវមានវិធីសាស្ត្រអភិក្រមប្រកបដោយភាពច្នៃប្រឌិត ខ្លាំងក្លា និងមានប្រសិទ្ធភាពជាង។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃសម័យប្រជុំ (រូបថត៖ VOV) |
“ចាំបាច់ត្រូវផ្តោតលើខ្លឹមសារសំខាន់ៗ និងជាក់ស្តែងបន្ថែមទៀត ដូចជា៖ ការកសាង និងអនុវត្តឱ្យស៊ីសង្វាក់គ្នារវាងយន្តការ និងគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងលើកទឹកចិត្តឱ្យមានស្មារតីហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ, ហ៊ានទម្លោះ ទម្លាយសម្រាប់ការអភិវឌ្ឍ; ជាមួយគ្នានោះ ផ្លាស់ប្តូរជាមូលដ្ឋាននិងរៀបចំកម្មាភិបាលប្រកបដោយការច្នៃប្រឌិត និងទូលំទូលាយ ទាក់ទាញ ជំរុញ អភិវឌ្ឍន៍ និងយកចិត្តទុកដាក់លើកម្មាភិបាលដែលមានទេពកោសល្យ។ ម្យ៉ាងវិញទៀត កសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល ដើម្បីបង្កើតរបកគំហើញសម្រាប់ការអភិវឌ្ឍថ្មីៗ”។
ទាក់ទិននឹងការត្រៀមរៀបចំមហាសន្និបាតបក្សលើកទី ១៤ លោកអគ្គលេខាបក្សបានអះអាងថា គណៈកម្មាធិការមជ្ឈិមបានរួមវិភាគទានមតិជាក់ស្តែង និងពាក់ព័ន្ធជាច្រើនចំពោះសំណើ និងសេចក្តីព្រាងសេចក្តីណែនាំរបស់ការិយាល័យនយោបាយ។ ទន្ទឹមនឹងនោះ ផ្តោតលើការពិភាក្សា វិភាគ និងបង្កើតការយល់ស្របខ្ពស់លើខ្លឹមសារដែលការិយាល័យនយោបាយស្នើសុំយោបល់៕