សម័យប្រជុំកំពូលពិសេសរបស់ EU ស្ដីពីផែនការស្ដារឡើងវិញ

Chia sẻ
(VOVWORLD) - គោលដៅនៃផែនការស្តារឡើងវិញ សំដៅជំនះពុះពារលើរាល់អន្តរាយ ដោយសារវិបត្តិ COVID – 19 និងធ្វើកំណែទម្រង់សេដ្ឋកិច្ច ក៏ដូចជាកំណត់ឡើងវិញនូវសង្គម ដោយផ្អែកលើស្មារតីស្រុះចិត្តគំនិតគ្នា បន្សាំខ្លួន និងផ្លាស់ប្ដូរផងដែរ។
សម័យប្រជុំកំពូលពិសេសរបស់ EU ស្ដីពីផែនការស្ដារឡើងវិញ - ảnh 1 ទង់សហភាពអ៊ឺរ៉ុបនៅខាងក្រៅទីស្នាក់ការគណៈកម្មការអឺរ៉ុបនៅប៊ែលហ្សិ (រូបថត៖ រ៉យទ័រ)

មេដឹកនាំសហភាពអ៊ឺរ៉ុប (EU) ជួបគ្នាផ្ទាល់នៅទីក្រុងព្រុចសែលក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែកក្កដា ដើម្បីធ្វើការពិភាក្សាស្ដីពីផែនការស្ដារឡើវិញ ក្រោយពីជំងឺរាតត្បាត COVID – 19 ក៏ដូចជាថវិការរយៈពេលវេងថ្មីសម្រាប់ប្លុកនេះ។

គោលដៅនៃផែនការស្តារឡើងវិញ សំដៅជំនះពុះពារលើរាល់អន្តរាយ ដោយសារវិបត្តិ COVID – 19 និងធ្វើកំណែទម្រង់សេដ្ឋកិច្ច ក៏ដូចជាកំណត់ឡើងវិញនូវសង្គម ដោយផ្អែកលើស្មារតីស្រុះចិត្តគំនិតគ្នា បន្សាំខ្លួន និងផ្លាស់ប្ដូរផងដែរ។

ប្រធានគណៈកម្មការអឺរ៉ុបលោក Charles Michel បានស្នើថវិកាចំនួន ១,០៧៤ ពាន់លានអឺរ៉ូ ដើម្បីសម្រេចគោលដៅរយៈពេលវែង របស់ EU ក៏ដូចជាដើម្បីរក្សា សមត្ថភាពពេញលេញនៃផែនការស្តារឡើងវិញ។ សំណើនេះភាគច្រើនគឺពឹងផ្អែកលើខ្លឹមសារដែលបាននាំចេញនាខែកុម្ភៈដែលជាលទ្ធផលនៃការពិភាក្សារយៈពេលពីរឆ្នាំរវាងប្រទេសជាសមាជិកនានាផងដែរ៕

ប្រតិកម្មទៅវិញ