សម័យជំនុំជម្រះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ ខែឧសភា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានវត្តមាននៅតុលាការខ័ណ្ឌ  Jerusalem នៅក្នុងការជំនុំជំរះក្តីលោក ពីបទពុករលួយ បានចាប់ផ្តើមដំណើរការ។
សម័យជំនុំជម្រះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu - ảnh 1 នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងទៅកាន់រដ្ឋសភាជាតិនៅក្រុងយេរូសាឡិមនាថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២០ ( រូបថតៈ AFP / TTXVN)

ក្នុងសេចក្តីប្រកាសទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាមុនពេលចូលតុលាការ លោក Benjamin Netanyahu បានសង្កត់ធ្ងន់ថា“ គោលដៅនៃបទចោទប្រកាន់ទាំងនេះ គឺដើម្បីផ្តួលរំលំនាយករដ្ឋមន្រ្តីនៃភាគីស្តាំនិយម ហើយដោយហេតុនេះនឹងលុប ចោលនូវភាគីស្តាំនិយមចេញពីតួនាទីដឹកនាំក្នុងរយៈពេលច្រើនឆ្នាំកន្លងមក"។

លោកបានបន្ថែមទៀតថាលោកនៅតែ «ឈរត្រង់ដ៏រឹងមាំ» ហើយនឹងបន្តដឹកនាំប្រទេសនេះតទៅទៀត។ នៅចំពោះមុខតុលាការលោក Netanyahu  គ្រាន់តែបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនតែប៉ុណ្ណោះ ហើយក្រុមមេធាវីការពារក្តីរបស់លោក បានស្នើសុំពន្យារពេលការជំនុំជម្រះដើម្បីពិនិត្យមើលឡើងវិញនូវភស្តុតាងនានា ហើយក៏មិនទាន់មានពេលវេលាជាក់ស្តែងសម្រាប់សម័យជំនុំជម្រះបន្តទៀតទេ៕

ប្រតិកម្មទៅវិញ