សម្ព័ន្ធភាពយោធាអារ៉ាប់ប៊ីសាអូឌីតនឹងរួមជាមួយអាមេរិកស៊ើបអង្កេតលើការវាយប្រហារតាមជើងអាកាសនៅយេម៉ែន

Chia sẻ
(VOVworld) - សម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប់
ប៊ីសាអូឌីតនាថ្ងៃទី៩ តុលា ប្រកាសថា នឹងរួមជាមួយ
អ្នកជំនាញការអាមេរិកបើកការស៊ើបអង្កេតភ្លាមៗលើ
ករណីវាយប្រហារតាមជើងអាកាសតម្រង់ទៅលើពិធី
បុណ្យសពមួយនៅរដ្ឋធានី Sanaa ប្រទេសយេម៉ែន មុននេះមួយថ្ងៃ ដែលបណ្ដាលឲ្យមនុស្សប្រមាណ១៤០នាក់ស្លាប់និង៥២៥នាក់រងរបួស។
សម្ព័ន្ធភាពយោធាអារ៉ាប់ប៊ីសាអូឌីតនឹងរួមជាមួយអាមេរិកស៊ើបអង្កេតលើការវាយប្រហារតាមជើងអាកាសនៅយេម៉ែន - ảnh 1
ជញ្ជូនសពជនរងគ្រោះចេញពីកន្លែងកើតហេតុនៃការវាយប្រហារតាមជើងអាកាសនៅក្រុង Sanaa កាលពីថ្ងៃទី៨ តុលា (រូបថត៖EPA/TTXVN)

(VOVworld) - សម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីតនាថ្ងៃទី៩ តុលា
ប្រកាសថា នឹងរួមជាមួយអ្នកជំនាញការអាមេរិកបើកការស៊ើបអង្កេតភ្លាមៗលើ
ករណីវាយប្រហារតាមជើងអាកាសតម្រង់ទៅលើពិធីបុណ្យសពមួយនៅរដ្ឋធានី
Sanaa ប្រទេសយេម៉ែន មុននេះមួយថ្ងៃ ដែលបណ្ដាលឲ្យមនុស្សប្រមាណ១៤០នាក់
ស្លាប់និង៥២៥នាក់រងរបួស។សេចក្ដីប្រកាសពោលខាងលើបានលើកច្បាស់ថា
សម្ព័ន្ធភាពយោធានេះត្រៀមខ្លួនជាស្រេចផ្គត់ផ្គង់ឲ្យក្រុមស៊ើបអង្កេតទិន្នន័យនិង
ព័ត៌មានណាក៏ដោយទាក់ទិនដល់យុទ្ធនាការយោធានៅតំបន់កើតហេតុនិងតំបន់
ជុំវិញផងដែរ។នេះជាការវាយប្រហារមួយក្នុងចំណោមការវាយ ប្រហារដែលបង្ក
ឡើងការស្លាប់និងរងរបួសដ៏ធ្ងន់ធ្ងរបំផុតគិតតាំងពីសម្ព័ន្ធភាពយោធាអារ៉ាប់
ដំណើរការវាយប្រហារតាមជើងអាកាសប្រឆាំងក្រុមឧទ្ទាម Houthi នៅយេម៉ែន
កាលពីខែមិនាឆ្នាំ២០១៥មក៕

ប្រតិកម្មទៅវិញ