សម្ព័ន្ធភាពយោធាប្រឆាំង IS ដឹកនាំដោយអាមេរិកបង្កើតកម្លាំងសន្តិសុខព្រំដែននៅស៊ីរី

Chia sẻ
(VOVWORLD) - គោលដៅចុងក្រោយគឺបង្កើតកម្លាំងចំនួន២ហ្មឺននាក់ ដោយពាក់កណ្ដាល ក្នុងនោះគឺជាសមាជិករបស់ SDF។ កងកម្លាំងនេះ មានភារកិច្ចការពារសន្តិសុខ នៅតំបន់ព្រំដែននានាដែលទើបនឹងបានរំដោះ៕
សម្ព័ន្ធភាពយោធាប្រឆាំង IS ដឹកនាំដោយអាមេរិកបង្កើតកម្លាំងសន្តិសុខព្រំដែននៅស៊ីរី - ảnh 1កម្លាំង SDF គាំពារដោយអាមេរិក ក្រោយពីរំដោះទីក្រុង Raqqa ពីការកាន់កាប់របស់ IS នាខែតុលា ឆ្នាំ២០១៧ (រូបថត៖ AFP/TTXVN)

 

នាថ្ងៃទី១៤ មករា សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកប្រឆាំងនឹងអង្គ ការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស បានឲ្យដឹងថា គេកំពុងសហការជាមួយក្រុម ប្រដាប់អាវុធនានានៅស៊ីរី ដើម្បីបង្កើតកម្លាំងសន្តិសុខព្រំដែននៅប៉ែកខាងជើង ស៊ីរី។ អ្នកនាំពាក្យសម្ព័ន្ធភាពនេះលោក Ryan Dillon ឲ្យដឹងថា ក្នុងកាលៈទេសៈ ដែលការប្រយុទ្ធប្រឆាំង IS កំពុងខិតជិតដល់ការបញ្ចប់នោះ គឺសម្ព័ន្ធភាពយោធា អន្តរជាតិនិងសម្ព័ន្ធមិត្តមួយចំនួនក្នុងកងកម្លាំងការពារស៊ីរី (SDF) រួមមានក្រុម ប្រដាប់អាវុធប្រឆាំង ចាប់ផ្ដើម ផ្តោតសំខាន់ទៅលើសន្តិសុខព្រំដែន។ គោលដៅចុងក្រោយគឺបង្កើតកម្លាំងចំនួន២ហ្មឺននាក់ ដោយពាក់កណ្ដាល ក្នុងនោះគឺជាសមាជិករបស់ SDF។ កងកម្លាំងនេះ មានភារកិច្ចការពារសន្តិសុខ នៅតំបន់ព្រំដែននានាដែលទើបនឹងបានរំដោះ៕


ប្រតិកម្មទៅវិញ