សម្ព័ន្ធភាពប៉ាស៊ីហ្វិកសន្យាគាំទ្រពាណិជ្ជកម្មសេរី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៦ កក្កដា សន្និសីទកំពូលសម្ព័ន្ធភាពប៉ាស៊ីហ្វិក (AP) លើកទី ១៤ បានបិទបញ្ចប់ក្រោយរយៈពេល ២ ថ្ងៃធ្វើការនៅទីក្រុង Lima របស់ប៉េរ៉ូ ដោយការចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនសមាហរណកម្ម គាំទ្រពាណិជ្ជកម្មសេរីក្នុងកាលៈទេសៈជំលោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ 

(VOVworld) – នាថ្ងៃទី ៦ កក្កដា សន្និសីទកំពូលសម្ព័ន្ធភាពប៉ាស៊ីហ្វិក (AP) លើកទី ១៤ បានបិទបញ្ចប់ក្រោយរយៈពេល ២ ថ្ងៃធ្វើការនៅទីក្រុង Lima របស់ប៉េរ៉ូ ដោយការចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនសមាហរណកម្ម គាំទ្រពាណិជ្ជកម្មសេរីក្នុងកាលៈទេសៈជំលោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ តំណាងនៃ បណ្ដាប្រទេសជាសមាជិក AP ក៏បាននាំចេញកិច្ចសន្យាស្តីពីការកាត់បន្ថយប្រើ ប្រាស់ផលិតផលប្លាស្ទីកដែលបំពុលបរិស្ថាន ហើយទទួលបានកិច្ចព្រមព្រៀងមួយស្តីពីការបង្កើតមូលនិធិឥណទានដែលមានតំលៃ ៣០០ លានដុល្លាអាមេរិក សំដៅជួយឧបត្ថម្ភបណ្ដាសហគ្រាសខ្នាតតូចនិងមធ្យមលើកកំពស់សមត្ថភាពប្រកួតប្រជែង។ នៅសន្និសីទលើកនេះ AP ក៏បានពិភាក្សាអំពីការបើកទូលាយសមាជិកនៃប្លុកដោយមានការចូលរួមរបស់ Ecuador។ ក្រៅពីនោះ តំណាងនៃ អូស្ត្រាលី កាណាដា នូវែលហ្សេឡង់ និងសឹង្ហបុរ ក៏ចូលរួមសន្និសីទលើកនេះសំដៅ ជំរុញដំណើរការចរចារចូលរួម AP ក្នុងឋានៈជាបណ្ដាប្រទេសដៃគូ៕

ប្រតិកម្មទៅវិញ