|
រូបថតៈ The New York Times |
(VOVworld)-បន្តដំណើរទស្សនកិច្ចអាមេរិក នាថ្ងៃទី២៤កញ្ញា សម្តេចប៉ាប Francis បានមានបទសន្ទរកថាទៅកាន់សភាអាមេរិកទាំងមូល។នៅទីនេះ សម្តេចប៉ាប
បានអំពាវនាវឲ្យអ្នកតាក់តែងច្បាប់អាមេរិកយកឈ្នះលើការបែកបាក់ ដើម្បីដោះ
ស្រាយរាល់បញ្ហាចម្រូងចម្រាស ដែលរួមមានវិបត្តិជនភៀសខ្លួន ការផ្លាស់ប្តូរអា
កាសធាតុជាដើម។ ព្រះអង្គអំពាវនាវអាមេរិក បើកទូលាយចិត្តមេត្តាធម៌ ទទួលជន
អន្តោប្រវែសន៍និងជនភៀសខ្លួន។ សម្តេចប៉ាបក៏បានផ្ញើរសារសន្តិភាព មួយ ព្រម
ទាំងអំពាវនាវឲ្យបញ្ឈប់ការជួញដូរអាវុធ ដោយតាមព្រះអង្គថា ប្រសិន បើអាវុធ
ធ្លាក់លើដៃជនអាក្រក់នឹងបង្ករមហន្តរាយសម្រាប់ជនស៊ីវិលនិងសង្គម។
សម្តេចប៉ាប Francis ជាប្រមុខបុរីវ៉ាទីកង់ដំបូងដែលបានថ្លែងសន្ទរកថា
ទៅកាន់សភាអាមេរិក។ ព្រះអង្គក៏ជាអាជ្ញាកណ្តាលក្នុងសេចក្តីសម្រេចបង្កើត
ប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងអាមេរិកនិងគុយផងដែរ៕