សម្តេចប៉ាប Francis ធ្វើ​អធិស្ឋានសុំសន្តិភាពក្នុងអំឡុងបុណ្យអ៊ីស្ទើរ​

Chia sẻ
(VOVWORLD) - នៅក្នុងសារបុណ្យអ៊ីស្ទើរ កាលពីថ្ងៃទី ៣១ ខែមីនា សម្តេចប៉ាប Francis បានអំពាវនាវឱ្យពិភពលោកប្រឆាំងនឹងសង្រ្គាមនិងជម្លោះ។ សម្តេចប៉ាបបានផ្ញើពរជ័យដល់គ្រីស្ទបរិស័ទនៅទីលាន St. Peter's ក្នុងបុរីវ៉ាទីកង់ បន្ទាប់ពីព្រះពិធីបុណ្យអ៊ីស្ទើរ ។
សម្តេចប៉ាប Francis ធ្វើ​អធិស្ឋានសុំសន្តិភាពក្នុងអំឡុងបុណ្យអ៊ីស្ទើរ​ - ảnh 1សម្តេចប៉ាប Francis ថ្លែងនៅបុរីវ៉ាទីកង់ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

នៅក្នុងសុន្ទរកថាប្រពៃណីដែលត្រូវបានចេញផ្សាយពាសពេញពិភពលោក សម្តេចប៉ាប Francis បានថ្កោលទោសសង្គ្រាម និងជម្លោះក្នុងតំបន់ជាច្រើនទូទាំងពិភពលោក។ សម្តេចប៉ាបបានអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា; ការផ្តល់ជំនួយដល់ប្រជាជននៅក្នុងតំបន់ ក៏ដូចជាការដោះលែងចំណាប់ខ្មាំងដែលកំពុងត្រូវបានឃុំខ្លួន និងសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃសង្រ្គាមលើកុមារ។ សម្តេចប៉ាបក៏បានស្នើឲ្យមានការផ្លាស់ប្តូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានអំពាវនាវដល់ពិភពលោកឱ្យខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរមនុស្ស។

បុណ្យអ៊ីស្ទើរគឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយសម្រាប់គ្រីស្ទបរិស័ទ។ បុណ្យអ៊ីស្ទើរ ជាធម្មតាត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យ នៅចុងខែមីនា ឬដើមខែមេសា ដើម្បីរំលឹកដល់ថ្ងៃព្រៈយេស៊ូ រស់ឡើងវិញ បន្ទាប់ពីត្រូវបានគេឆ្កាងនៅលើឈើឆ្កាង។ បុណ្យអ៊ីស្ទើរក៏ត្រូវបានគេចាត់ទុកថាជាពិធីបុណ្យនិទាឃរដូវផងដែរ៕

ប្រតិកម្មទៅវិញ