សម្តេចប៉ាប Francis កាន់ទុក្ខសោកនាដកម្មនៃការលិចកប៉ាល់ដឹកជនចំណាកស្រុកនៅក្រិក

Chia sẻ
(VOVWORLD) - បច្ចុប្បន្ននេះមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់ដោយសារការលិចនាវានឹងបន្តកើនឡើងដល់រាប់រយនាក់។ 
សម្តេចប៉ាប Francis កាន់ទុក្ខសោកនាដកម្មនៃការលិចកប៉ាល់ដឹកជនចំណាកស្រុកនៅក្រិក - ảnh 1មនុស្សដែលត្រូវបានគេជួយសង្គ្រោះពីការលិចទូកដឹកជនចំណាកស្រុកត្រូវបាននាំទៅកាន់កំពង់ផែក្នុងក្រុង Kalamata ប្រទេសក្រិក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ (រូបថត៖ AFP/TTXVN)

សម្តេចប៉ាប Francis នៅថ្ងៃទី ១៨ ខែមិថុនា បានសម្តែងការសោកសៅចំពោះសោកនាដកម្ម លិចកប៉ាល់ដឹកជនចំណាកស្រុកនៅឯឆ្នេរសមុទ្រនៃប្រទេសក្រិក កាលពីថ្ងៃទី ១៤ ខែមិថុនា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨ នាក់។ សម្តេចប៉ាបអធិស្ឋានសម្រាប់ជនរងគ្រោះ និងមានបំណងចាត់វិធានការទប់ស្កាត់ការកើតឡើងនៃសោកនាដកម្មស្រដៀងគ្នានេះឡើងវិញ។

បច្ចុប្បន្ននេះមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់ដោយសារការលិចនាវានឹងបន្តកើនឡើងដល់រាប់រយនាក់។ មិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់នៅលើនាវា នៅពេលវាក្រឡាប់ និងលិចជិត ៥០ ម៉ាយក្នុងសមុទ្រពីទីក្រុង Pylos ភាគនិរតីនៃប្រទេសក្រិក។ តាមការប៉ាន់ស្មានថា មានរហូតដល់ ៤០០ នាក់ សូម្បីតែឡើងទៅដល់ ៧៥០នាក់ដែរ ដែលមានវត្តមានលើទូកនេសាទនេះ។ កប៉ាល់នេះផ្ទុកលើសទម្ងន់ ក្រឡាប់ និងលិចក្នុងសមុទ្រជ្រៅ ខណៈពេលដែលគ្មាននរណាម្នាក់នៅលើនាវាពាក់អាវការពារនៅពេលមានគ្រោះថ្នាក់។

អាជ្ញាធរក្រិកបានប្រកាសថា អ្នកនៅរស់រានមានជីវិតចំនួន ១០៤នាក់ និងសាកសព ៧៨ នាក់ត្រូវបាននាំយកមកឆ្នេរសមុទ្រ។ ទោះយ៉ាងណាក៏ដោយ មនុស្សរាប់រយនាក់នៅតែបាត់ខ្លួន៕

ប្រតិកម្មទៅវិញ