សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថ្មី

Chia sẻ
(VOVworld)-ថ្លែងមតិជាមួយបណ្តាសមាជិកនៃគណៈរដ្ឋមន្រ្តីនៅវិមាន
សន្តិភាពនៅរាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី២៥កញ្ញា

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថ្មី - ảnh 1
សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន(រូបថតៈ THX/TTXVN))


(VOVworld)-ថ្លែងមតិជាមួយបណ្តាសមាជិកនៃគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព នៅរាជ
ធានីភ្នំពេញ​នាព្រឹកថ្ងៃទី២៥កញ្ញា សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានប្រកាសថា រដ្ឋា
ភិបាលរបស់រដ្ឋសភាអាណាត្តិទី៥ ត្រូវបានគូសសញ្ញា ប្រវត្តិ សាស្រ្តថ្មីសម្រាប់ព្រះរាជា
ណាចក្រកម្ពុជា។ សម្តេចបានសង្កត់ធ្ងន់ថា របៀបវារៈ សំខាន់បំផុត គឺចាប់ផ្តើមឡើងវិញ យុទ្ធសាស្រ្តចតុកោន​អំពីកំណើន ការងារធ្វើ យុត្តិធម៌ និងប្រសិទ្ធភាពដំណាក់កាលទី៣
របស់រដ្ឋាភិបាល។

        សម្តេចក៏អះអាងថា កំណែទម្រង់ជាអាទិភាពចំបងចំពោះកម្ពុជា។ កម្ពុជា នឹងបន្ត
កំណែទម្រង់លើគ្រប់វិស័យ។ ក៏ក្នុងថ្ងៃទី២៥កញ្ញានេះដែរ នៅភ្នំពេញ គណៈបក្ស CNRP បានបើកសន្និសីទកាសែត ដោយប្រកាសថា នឹងត្រៀប រៀបចំកូដកម្ម បាតុកម្មលើទូទាំង
ប្រទេស​ដើម្បីប្រឆំាងជំទាស់សម័យប្រជុំរដ្ឋ សភានីតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី
២៣និងទី២៤កញ្ញាកន្លងទៅ៕

ប្រតិកម្មទៅវិញ