សម្ដេចប៉ាប Francis អំពាវនាវឲ្យថ្នាក់ដឹកនាំពិភពលោកខិតខំប្រឹងប្រែងនាំមកនូវសន្តិភាពសម្រាប់ស៊ីរី

Chia sẻ
(VOVWORLD) -ក្នុងបទសុន្ទរកថាប្រចាំសប្ដាហ៍ សម្ដេចប៉ាប Francis បានអំពាវនាវសារជាថ្មីឲ្យថ្នាក់ដឹកនាំនយោបាយខិតខំប្រឹងប្រែង ដើម្បីនាំមកនូវយុត្តិធម៌និងសន្តិភាព។ សម្ដេចប៉ាប Francis ក៏បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពពិភពលោកនាបច្ចុប្បន្ន។
សម្ដេចប៉ាប Francis អំពាវនាវឲ្យថ្នាក់ដឹកនាំពិភពលោកខិតខំប្រឹងប្រែងនាំមកនូវសន្តិភាពសម្រាប់ស៊ីរី - ảnh 1 សម្ដេចប៉ាប Francis 

សម្ដេចប៉ាប Francis នាថ្ងៃទី ១៥ មេសា បានអំពាវនាវឲ្យថ្នាក់ដឹកនាំពិភពលោកជំរុញរាល់ការខិតខំប្រេងប្រែង សំដៅនាំមកនូវសន្តិភាពសម្រាប់ស៊ីរី ព្រមទាំងបង្ហាញនូវក្ដីព្រួយបារម្ភ ខណៈពេលដែលថ្នាក់ដឹកនាំទាំងអស់មិនទទួលបានផែនការរួម សំដៅបញ្ឈប់ជំលោះ ដែលអូសបន្លាយក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅនៅប្រទេសមជ្ឈឹមបូព៌ានេះ។ ក្នុងបទសុន្ទរកថាប្រចាំសប្ដាហ៍ សម្ដេចប៉ាប Francis បានអំពាវនាវសារជាថ្មីឲ្យថ្នាក់ដឹកនាំនយោបាយខិតខំប្រឹងប្រែង ដើម្បីនាំមកនូវយុត្តិធម៌និងសន្តិភាព។ សម្ដេចប៉ាប Francis ក៏បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពពិភពលោកនាបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ