ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN) |
នៅក្នុងជំនួបនេះ លោក Tran Quoc Vuong បានអះអាងថា វៀតណាមនឹងធ្វើអស់ពីសមត្ថភាពដើម្បីរួមជាមួយឡាវ អភិរក្សនិងពូនជ្រុំអោយទំនាក់ទំនងអភិវឌ្ឍន៍ពិសេសរវាងវៀតណាមនិងឡាវអោយកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាពលើគ្រប់វិស័យទាំងអស់។ លោក Tran Quoc Vuong បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលទទួលបាន រវាងទីភ្នាក់ងារត្រួតពិនិត្យទាំងពីរ ព្រមទាំងស្នើអោយគណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹមនៃបក្សទាំងពីរ និងអធិការកិច្ចរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តលើកកម្ពស់ប្រពៃណីនៃកិច្ចសហប្រតិបត្តិការ ការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងការអនុវត្តប្រកប ដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេ ខា ជាពិសេសនៅក្នុងការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ ការងារត្រួតពិនិត្យ និងការងារប្រឆាំងនឹងអំពើពុករលួយជាដើម។
ចំណែកឯលោក Bounthong Chitmani ក៏បានអះអាងថា គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនៃបក្សប្រជាជនបដិវត្តន៍ឡាវនិងអធិការកិច្ចរដ្ឋាភិបាលឡាវ នឹងអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ និងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេសនិងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាមផងដែរ៕