សមាជិកសភាអាមេរិកទទួលស្កាល់ស្នាដៃអំពីសិទ្ធិមនុស្សនៅវៀតណាម

Chia sẻ
(VOV)_សមាជិកសភាអាមេរិក លោក Eni Falenmavaega ជា​សមាជិក​ជាន់ខ្ពស់​គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក ​បាន​ចេញសេចក្ដីប្រកាសនាថ្ងៃទី៧ មេសា ដោយអបអរសាទររបាយការណ៍​
សមាជិកសភាអាមេរិកទទួលស្កាល់ស្នាដៃអំពីសិទ្ធិមនុស្សនៅវៀតណាម - ảnh 1
សមាជិកសភាអាមេរិក លោក Eni Falenmavaega (TTXVN)

          (VOV)_សមាជិកសភាអាមេរិក លោក Eni Falenmavaega ជា​សមាជិក​ជាន់ខ្ពស់​គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក ​បាន​ចេញសេចក្ដីប្រកាសនាថ្ងៃ
ទី៧  មេសា ដោយអបអរសាទររបាយការណ៍​ ពិនិត្យមើលទូទៅលើកទី២ អំពីសិទ្ធិ
មនុស្ស (UPR) ដែលបានក្រុមប្រឹក្សារ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ   អនុម័តថ្ងៃ ទី ៨ កុម្ភះកន្លងទៅនៅទី​ក្រុង Geneva ( ស្វីស)។

          សេចក្ដីប្រកាស​របស់សមាជិកសភាអាមេរិក លោក Eni Falenmavaega ​​បាន លើកច្បាស់នូវការអនុវត្តសិទ្ធិសេរីភាពខាងនិយាយស្ដី ​កាសែតនិងសារព័ត៍មាននៅ វៀតណាម ត្រូវបានបង្ហាញច្បាស់តាមរយៈ​បរិមាណកាសែត ឯកសារសារព័ត៍មាន 
ស្ថានីយ៍ផ្សាយ សម្លេងនិងទូរទស្សន៍និងសង្កត់ធ្ងន់ថា៖ សិទ្ធិសេរីភាពបង្កើត សមាគមត្រូវបានកំណត់ច្បាស់ក្នុង​រដ្ឋធម្មនុញ្ញ និងត្រូវបានច្បាប់ការពារ។ ទន្ទឹម
នឹងនោះ លោក Eni Falenmavaega ​​ក៏បានអះអាងថា៖​វៀតណាមទទួលបានសមិទ្ធិ
ផលសកម្ម​ជា​ច្រើន​អំពីសេដ្ឋកិច្ច អប់រំ សមភាពភេទ និងវិស័យសំខាន់ផ្សេងៗ​
ទៀតផង។

          នាថ្ងៃនេះដែរ សភាជាន់ទាបអាមេរិកបានចេញសេចក្ដីទទួលស្គាល់​ឯកសារ
ប្រកាសនេះរបស់ សមាជិកសភា Eni Falenmavaega និងដាក់ចេញជាឯកសារផ្លូវ ការរបស់រដ្ឋសភាអាមេរិក៕​​ 

ប្រតិកម្មទៅវិញ