|
សមាជិកសភាអាមេរិកជាច្រើននាក់ចង់រឹតត្បិតបញ្ហាផ្តល់ទិដ្ឋាកា (Image: VNA) |
(VOVworld) – នៅចំពោះមុខការគំរាមកំហែងសន្តិសុខជាតិក្រោយពីការ
វាយប្រហារភេរវកម្ម ដ៏បង្ហូរឈាមនៅបារាំងមក នាថ្ងៃទី៣ ធ្នូ បណ្ដាអ្នក
និតិបញ្ញតិ្តអាមេរិកបានផ្តើមឡើងសេក្តីព្រាងច្បាប់មួយសំដៅរឹតត្បិត
បែបបទផ្តល់ទិដ្ឋាកាចំពោះប្រទេសចំនួន៣៨ ក្នុងកម្មវិធីលើកលែង
ទិដ្ឋាកាឆ្លងដែនចូលអាមេរិក ក្នុងនោះ មានប្រទេសអឺរ៉ុបជាច្រើន។
ពង្រាងច្បាប់ពោលខាងលើត្រូវបានសមាជិការសភា Candice Miller
ផ្តើមឡើងនៅសភាជាន់ទាបអាមេរិក។ តាមនោះ ប្រជាពលរដ្ឋនៃ
ប្រទេស ចំនួន ៣៨ ក្នុងកម្មវិធីលើកលែងទិដ្ឋាការបស់អាមេរិកដែល
បានទៅទេសចរណ៍នៅប្រទេសនានាដែលត្រូវបានចាត់ទុកជាទី
កន្លែងមានជំលោះនិងភេរវកម្មក្កៅគរគុកដូចជា អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ូដង់
នោះគឺតែត្រូវមានទិដ្ឋការនិងផ្លង់ដំណើការត្រួតពិនិត្យប្រវត្តិរូបយ៉ាង់
ម៉ត់ចត់មុនពេលឆ្លងដែនចូលសហរដ្ឋអាមេរិក។ ប្រធានសភាជាន់
ទាបអាមេរិក លោក Paul Ryan រួមជាមួយសមាជិកសភាគណៈបក្ស
ប្រជាធិបតេយ្យបានគាំទ្រពង្រាងច្បាប់នេះ។ តាមគំរោង ឯកសារ
ពោលខាងលើនឹងត្រូវបានយកមកបោះឆ្នោតនា សប្តាហ៍ខាងមុខ
នៅសភាជាន់ទាប៕