សមាជិកសភាវាយតម្លៃខ្ពស់ចំពោះការអនុម័តរបស់រដ្ឋសភាលើច្បាប់ភូមិបាល (វិសោធនកម្ម)

Chia sẻ
(VOVWORLD) - ទាំងនេះគឺជាច្បាប់ពីរដែលមានឥទ្ធិពលខ្លាំងទៅលើកំណើន និងស្ថិរភាពនៃសេដ្ឋកិច្ច។ 
សមាជិកសភាវាយតម្លៃខ្ពស់ចំពោះការអនុម័តរបស់រដ្ឋសភាលើច្បាប់ភូមិបាល (វិសោធនកម្ម) - ảnh 1រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ក្នុងសម័យប្រជុំវិសាមញ្ញលើកទី៥ (រូបថត៖ quochoi.vn)

បន្ទាប់ពីបិទសម័យប្រជុំវិសាមញ្ញលើកទី៥ នៃរដ្ឋសភានីតិកាលទី១៥ នៅខាងក្រៅសម័យប្រជុំ សមាជិកសភាជាច្រើនបានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋសភាបានបោះឆ្នោតអនុម័តលើគម្រោងច្បាប់ចំនួន២ គឺច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) និងច្បាប់ស្តីពីអង្គការឥណទាន (ធ្វើវិសោធនកម្ម)។ ទាំងនេះគឺជាច្បាប់ពីរដែលមានឥទ្ធិពលខ្លាំងទៅលើកំណើន និងស្ថិរភាពនៃសេដ្ឋកិច្ច។ សមាជិកសភា Truong Xuan Cu គណៈប្រតិភូទីក្រុងហាណូយ បានឲ្យដឹងថា៖ “ខ្ញុំគិតថា ការអនុម័តច្បាប់ភូមិបាលនឹងបំបាត់នូវឧបសគ្គ ការលំបាក និងភាពខ្វះខាត ដើម្បីអោយច្បាប់នេះចូលជាធរមាន ដូចជាបញ្ហាការកំណត់តម្លៃដីធ្លី បញ្ហាការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ក្រសួង មន្ទីរ និងសាខា រួមទាំងការទទួលខុសត្រូវតាមសេចក្តីសម្រេចចិត្តដែលមជ្ឈឹមបានដាក់ចេញ។ ឥឡូវនេះ ប្រការសំខាន់គឺត្រូវដាក់ពង្រាយអនុវម័តជាក់ស្តែងតាមរយៈសេចក្តីសម្រេចចិត្ត សារាចរ និងការណែនាំពីក្រសួង ដែលពិតជានឹងមានប្រសិទ្ធភាពជាង”។

នាថ្ងៃដដែល ក្នុងសន្និសីទសារព័ត៌មានក្រោយបិទសម័យប្រជុំវិសាមញ្ញលើកទី៥ នៃរដ្ឋសភានីតិកាលទី១៥ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា Bui Van Cuong បានអះអាងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការជាមួយរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ បង្កើតផែនការជាក់ស្តែងមួយ ដើម្បីអនុវត្តច្បាប់នេះ៕

 

ប្រតិកម្មទៅវិញ