សមាជិករដ្ឋសភាឯកទេស៖ ផែនការមេទីក្រុងត្រូវតែធានាឱ្យមានភាពស៊ីសង្វាក់គ្នា

Chia sẻ

(VOVWORLD) - អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវច្បាមជាប់នូវគោលការណ៍ដែលបានឯកភាព នៅដើមអាណត្តិនោះ គឺ ផ្ដល់អាទិភាពខ្ពស់បំផុតដល់គុណភាពនៃគម្រោងច្បាប់។

សមាជិករដ្ឋសភាឯកទេស៖ ផែនការមេទីក្រុងត្រូវតែធានាឱ្យមានភាពស៊ីសង្វាក់គ្នា - ảnh 1ទិដ្ឋភាពសន្និសីទសមាជិករដ្ឋសភាឯកទេសលើកទី៦។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២៧ ខែសីហា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ក្រោមអធិបតីភាព ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកសន្និសីទ សមាជិករដ្ឋសភាឯកទេសលើកទី ៦ ដោយពិភាក្សាលើគម្រោង ច្បាប់ចំនួន១២ ដែលនឹងត្រូវបានដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភា នីតិកាលទី១៥។
អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវច្បាមជាប់នូវគោលការណ៍ដែលបានឯកភាព នៅដើមអាណត្តិនោះ គឺ ផ្ដល់អាទិភាពខ្ពស់បំផុតដល់គុណភាពនៃគម្រោងច្បាប់៖ “ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការវាយតម្លៃផលប៉ះពាល់លើបទប្បញ្ញត្តិថ្មីដែលបានស្នើឡើង; គ្រប់គ្រងអំណាចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមាន; ការងារតាក់តែងច្បាប់ និងគោលនយោបាយត្រូវធានាថា គ្មានចន្លោះប្រហោង ហើយ ត្រូវបង្ការទប់ស្កាត់អំពើពុករលួយលើគោលនយោបាយ អំពើរួមបញ្ចូលផលប្រយោជន៍ ក្រុម ផលប្រយោជន៍ផ្នែកនិងវិស័យ”។
នាព្រឹកថ្ងៃដដែល នៅពេលទទួល ពន្យល់ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំផែនការមេទីក្រុង និងជនបទនោះ មតិមួយចំនួនក៏បានលើកឡើងដែរថា ការរៀបចំផែនការមេទីក្រុងត្រូវធានាឱ្យមានភាពស៊ីសង្វាក់គ្នាខាងផ្នែកលំហស្ថាបត្យកម្ម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសទីក្រុង និងលំហ ក្រោមដី; ការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងតំបន់នានាក្នុងទីក្រុង។ ទន្ទឹមនឹង នោះ បំពេញតម្រូវការលំនៅដ្ឋាន សំណង់វេជ្ជសាស្ត្រ អប់រំ វប្បធម៌ កីឡា ពាណិជ្ជកម្ម ឧទ្យាន ដើមឈើ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ