សមាជិក​ ​EU ​ចំនួន៥ ​អនុញ្ញាត​ឱ្យ​កសិផល​​អ៊ុយក្រែន​ឆ្លងដែន​

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែមេសា សមាជិកពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) លោក Valdis Dombrovskis បានឲ្យដឹងថា ប្រទេសប៊ុលហ្គារី ហុងគ្រី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យកសិផលនាំចេញរបស់អ៊ុយក្រែនធ្វើដំណើរឆ្លងកាត់ប្រទេសខ្លួន។
សមាជិក​ ​EU ​ចំនួន៥ ​អនុញ្ញាត​ឱ្យ​កសិផល​​អ៊ុយក្រែន​ឆ្លងដែន​ - ảnh 1កសិករច្រូតស្រូវនៅជិតក្រុង Kramatosk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

កិច្ចព្រមព្រៀងនេះ នឹងលុបចោលវិធានការឯកតោភាគីនៃប្រទេសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងប៊ុលហ្គារី ជាមួយនឹងវិធានការការពារពិសេសលើស្រូវសាលី ពោត គ្រាប់ផ្កាឈូករ័ត្ន និងផ្តល់កញ្ចប់ជំនួយប្រមាណ ១០០លានអឺរ៉ូសម្រាប់កសិករដែលរងផលប៉ះពាល់នៅក្នុងប្រទេសសមាជិកចំនួន៥នេះ។ មន្ត្រីសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា ភាគីនានាបានធ្វើសកម្មភាពដើម្បីដោះស្រាយក្តីកង្វល់របស់កសិករនៅក្នុងប្រទេសជិតខាង EU និងអ៊ុយក្រែន។

ជម្លោះរុស្ស៊ី-អ៊ុយក្រែនបច្ចុប្បន្នបានប៉ះពាល់ដល់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ។ ទីក្រុងគៀវត្រូវនាំចេញតាមផ្លូវគោក ដោយឆ្លងកាត់ប្រទេសជិតខាងរបស់ខ្លូន។ បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបបានយល់ព្រមអនុញ្ញាតឱ្យនាំចូលផលិតផលកសិកម្មពីអ៊ុយក្រែនដោយគ្មានការរឹតបន្តឹងទាំងបរិមាណ និងមិនអនុវត្តនីតិវិធីគយឡើយ។ ទោះជាយ៉ាងណាក៏ដោយ កសិករនៅប្រទេសជិតខាងរបស់អ៊ុយក្រែនគឺហុងគ្រី ប៉ូឡូញ និងស្លូវ៉ាគី បានប្រឆាំងជំទាស់យ៉ាងដាច់ខាត់ បន្ទាប់ពីតម្លៃកសិផលក្នុងស្រុកបានធ្លាក់ចុះ ដែលជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនេះអនុវត្តវិធានការរឹតបន្តឹងជាបន្តបន្ទាប់លើកសិផលរបស់អ៊ុយក្រែន។ ប្រទេសរូម៉ានីមិនដាក់កំហិតលើទំនិញពីអ៊ុយក្រែនទេ ប៉ុន្តែបានចូលរួមក្នុងការអំពាវនាវឱ្យ EU ពង្រីកវិធានការប្រុងប្រយ័ត្នជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ផលវិបាកសម្រាប់ទីផ្សារកសិកម្មនៅក្នុងប្រទេសទាំងនេះ៕

 

ប្រតិកម្មទៅវិញ