សភាអឺរ៉ុបបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - ជប៉ុន

Chia sẻ
(VOVWORLD) -  នៅថ្ងៃទី ១២ ខែធ្នូ ផែនការបង្កើតតំបន់ពាណិជ្ជកម្មសេរីធំបំផុតនៅលើ  សកលលោក រវាងសហភាពអឺរ៉ុប (EU) និងជប៉ុន បានឆ្លងកាត់បញ្ហាប្រឈមចុងក្រោយ ខណៈពេលដែលទទួលបានការគាំទ្រពីសមាជិកសភាអឺរ៉ុប និងជួយត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលមានសុពលភាពនៅឆ្នាំ២០១៩។
សភាអឺរ៉ុបបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - ជប៉ុន - ảnh 1 សភាអឺរ៉ុបបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - ជប៉ុន

ដោយមានសម្លេងឆ្នោតគាំទ្រចំនួន ៤៧៤ និងសន្លឹកឆ្នោតអនុប្បវាទចំនួន ១៥៦ នោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរដែលស្រូប ១/៣ នៃ GDP នៅលើសកលលោកនេះ ត្រូវបានអនុម័តនៅក្នុងសភាអឺរ៉ុប។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និងជប៉ុននឹងអនុញ្ញាតឱ្យលុបបំបាត់ពន្ធ ១០% ក្នុងការនាំចូលរថយន្តពីជប៉ុន និង ៣% លើគ្រឿងបន្លាស់និងឧបករណ៍រថយន្ត    ផ្សេងៗទៀត។ ភាគីជប៉ុនក៏បានលុបចោលពន្ធដល់ ៣០ % លើផលិតផល       ឈីសនិង ១៥% លើស្រាដែលនាំចូលពីសហភាពអឺរ៉ុប ក៏ដូចជាការពង្រីកឱកាសសំរាប់សហគ្រាស EU អាចឈានចូលក្នុងវិស័យមួយចំនួននៅក្នុងទីផ្សារជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ