សភាពិភាក្សាអំពីគំរោងច្បាប់ផ្ទុកបំរុងជាតិនឹងគំរោងច្បាប់គ្រប់គ្រងពន្ធ

Chia sẻ
Vovworld- ​​បន្តកម្មវិធីធ្វើការរបស់សម័យប្រជុំទី​៣
រដ្ឋសភាវៀតណាម នីតិកាលទី​១៣ ព្រឹកថ្ងៃទី​១
មិថុនា បណ្តាសមាជិកសភាពិភាក្សានៅតាមក្រុម
 អំពី​គំរោងច្បាប់ផ្ទុកបំរុងជាតិនឹងគំរោងច្បាប់គ្រប់គ្រងពន្ធ
សភាពិភាក្សាអំពីគំរោងច្បាប់ផ្ទុកបំរុងជាតិនឹងគំរោងច្បាប់គ្រប់គ្រងពន្ធ  - ảnh 1
រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់ផ្ទុកបំរុងជាតិ(រូបថត៖ Internet)
Vovworld- ​​បន្តកម្មវិធីធ្វើការរបស់សម័យប្រជុំទី​៣ រដ្ឋសភាវៀតណាម នីតិកាល
ទី​១៣ ព្រឹកថ្ងៃទី​១មិថុនា បណ្តាសមាជិកសភាពិភាក្សានៅតាមក្រុម អំពី​គំរោងច្បាប់
ផ្ទុកបំរុងជាតិនឹងគំរោងច្បាប់គ្រប់គ្រងពន្ធ។បទបញ្ញាតិផ្ទុក បំរុងជាតិ​ត្រូវបានចេញ
ផ្សាយរយះ​ពេល ៨ឆ្នាំមុននេះនឹងត្រូវបានកសាងជា ច្បាប់ផ្ទុកបំរុងជាតិ។ការផ្ទុកបំរុង
ជាតិគឺដើម្បីឆ្លើយតបដោយម្ចាស់ការនឹង សំណូមពរដោយចៃដន្យ​ បន្ទាន់​អំពីការបង្កា​ទប់ទល់នឹងគ្រោះធម្មជាតិ អគ្គីភ័យ​ ជំងឺអាសន្នរោក​ ការធានាការពារជាតិ​ សន្តិសុខ​
។ល។មតិភាគច្រើន ចាត់ទុកថា៖ក្របខ័ណ្ឌនៃការផ្ទុកបំរុងជាតិនៅចង្អៀតណាស់។ប្រភពផ្ទុកបំរុងជាតិភាគច្រើនគឺយកពីថវិការរដ្ខ។នាសព្វថ្ងៃ​ ប្រភពផ្ទុកបំរុងជាតិសរុប
 មាន​ប្រមាណ ០,៣៨%នៃ GDP ។​លោកLe Nhu Tien​សមាជិកសភាខែត្រQuang Tri​
ចាត់ទុកថា ប្រភពផ្ទុកបំរុងជាតិគឺដោយសារេដ្ឋសភាសំរេច។​ប្រការនេះគឺសមស្រប
នឹងច្បាប់ថវិការ។តែបើកំណត់ដូច្នេះយើងមិនបំផុសបានបណ្តាប្រភពកំលាំងផ្សេងៗ
ក្នុងសង្គមបានឡើយ។នាសព្វថ្ងៃវិស័យជាច្រើនបានធ្វើសង្គមបនីយកម្ម​។បើយើង
មិនបំពេញបន្ថែមថា៖លើកទឹកចិត្តចលនាបណ្តាអង្គភាព អាជីវកម្ម បណ្តាសមាស
ភាពសេដ្ឋកិច្ចផ្សេងៗចូលរួមសកម្មភាពផ្ទុកបំរុងជាតិ​​​គឺនឹងបាត់ទៅ ប្រភពកំលាំងធំ
១ក្នុងសង្គម។        
ចំពោះគំរោងច្បាប់គ្រប់គ្រងពន្ធ មតិជាច្រើនចាត់ទុកថា៖ត្រូវការធ្វើ វិសោធន
កម្មមាត្រា១ចំនួន​ឲ្យសមស្របទៅនឹងច្បាប់អន្តរជាតិ។មតិ១ចំនួន ផ្សេងទៀតសង្កត់
ធ្ងន់ថា៖ត្រូវបង្កើនការវិនិច្ឆ័យបណ្តាបទរំលោភលើច្បាប់ពន្ធនឹងជួយសម្រួលដល់
ទំរង់បែបបទរដ្ឋបាលអំពីពន្ធតទៅទៀត៕

ប្រតិកម្មទៅវិញ