|
សភាជាន់ទាបនឹងបោះឆ្នោតអំពីគំរោងច្បាប់ត្រួតពិនិត្យអាវុធនាសប្តាហ៍ខាងមុខ (Image: VNA) |
(VOVworld) - ការខំប្រឹងប្រែងជំរុញគំរោងច្បាប់ត្រួតពិនិត្យអាវុធរបស់បណ្តាសមាជិក
សភា គណៈបក្សប្រជាធិបតេយ្យអាមេរិកបានមានសញ្ញាវិជ្ជមាន។ នាថ្ងៃទី ៣០ មិថុនា
សភាជាន់ ទាបអាមេរិកបានប្រកាសនឹងរៀបចំការបោះឆ្នោតអំពីវីធានការមួយសំដៅ
ទាប់ស្កាត់ មុខសញ្ញាដែលត្រូវបានសង្ស័យជាភេរវករមានកម្មសិទ្ធិអាវុធនាសប្តាហ៍ខាង
មុខ។ ប្រធាន សភាជាន់ទាបអាមេរិក លោក Paul Ryan បានឲ្យដឹងថា៖ បន្ទាប់ពីទិវា
បុណ្យជាតិអាមេរិក (ថ្ងៃទី ៤ កក្កដា) ស្ថាប័ននេះនឹងដំណើរការបោះឆ្នោតចំពោះគំរោង
ការណ៍ពោលខាងលើ។ កាយវិការនេះបានប្រព្រឹត្តទៅបន្ទាប់ពីសមាជិកសភា ១០០ រូប
របស់គណៈបក្សប្រជាធិប តេយ្យបានដំណើរការបាតុកម្មអង្គុយក្នុងអំឡុង ២៥ ម៉ោង
សំដៅដាក់សម្ពាធទៅលើបណ្ដា សមាជិកសភាគណៈបក្សសាធារណៈរដ្ឋត្រូវបោះសន្លឹក
គាំទ្រជាមួយសំណូមពររបស់ភាគី គណៈបក្សប្រជាធិបតេយ្យអំពីការទប់ស្កាត់ជន
សង្ស័យជាភេរវករអាចទិញកាំភ្លើងនិងការ បង្កើនការកំណត់ត្រួតពិនិត្យការទិញ
លក់កាំភ្លើងខ្លី។ សំណូមពរទាំងពីរនេះមិនត្រូវបានព្រឹទ្ធ សភាអាមេរិកអនុម័តនៅ
ឡើយ៕