ស្ពានតភ្ជាប់វប្បធម៌មិត្តភាពវៀតណាម-អាមេរិក

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី២០ ឧសភា នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិក នៃសម្ព័ន្ធភាពបណ្ដាសមាគមមិត្តភាពវៀតណាម និងរោងពុម្ភពិភពលោក បានរួមសហការរៀបចំជំនួបប្រាស្រ័យ៖ ស្ពានតភ្ជាប់វប្បធម៌មិត្តភាព
ស្ពានតភ្ជាប់វប្បធម៌មិត្តភាពវៀតណាម-អាមេរិក - ảnh 1
ស្ពានតភ្ជាប់វប្បធម៌មិត្តភាពវៀតណាម-អាមេរិក

(VOV)_នាព្រឹកថ្ងៃទី២០ ឧសភា នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិក 
នៃសម្ព័ន្ធភាពបណ្ដាសមាគមមិត្តភាពវៀតណាម និងរោងពុម្ភពិភពលោក បានរួម
សហការរៀបចំជំនួបប្រាស្រ័យ៖ ស្ពានតភ្ជាប់វប្បធម៌មិត្តភាព វៀតណាម-អាមេរិក។ 
នេះគឺជាព្រឹត្តិការណ៍វប្បធម៌ពោពេញទៅដោយអត្ថន័យ ត្រូវបានរៀបចំឡើង មុននឹង
ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីអាមេរិក លោក ​Barack
Obama ។​ថ្លែងមតិនៅទីនេះ អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​អាមេរិក លោក
 Nguyen Tam Chien ប្រធានសមាគមវៀតណាម-អាមេរិក បានរំលឹក​ឡើងវិញ នូវចំ
ណុចសំខាន់ និងសកម្មភាពនានា ក្នុងជំនួបប្រាស្រ័យវប្បធម៌មិត្តភាព​ប្រជាជន 
រវាងវៀតណាមនិងអាមេរិក ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ។ ឯកអគ្គរដ្ឋទូត​ Nguyen
 Tam Chien បានសង្កត់ធ្ងន់ថា៖ វប្បធម៌ជាប្រភពដើមរបស់សុភមង្គល​ ការយល់ដឹង
អំពីវប្បធម៌របស់គ្នា នឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ