ស.ប.បកូរ៉េរិះគន់ការដែលអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនធ្វើសមយុទ្ធកាំជ្រួច

Chia sẻ
(VOVworld) - កាសែត “Rodong Sinmun” ស្ថាប័ននាំ
ពាក្យរបស់បក្សការងារ ស.ប.បកូរ៉េ ក្នុងច្បាប់ចេញនា
ថ្ងៃទី៦ កុម្ភៈ បានរិះគន់ការដែលកូរ៉េខាងត្បូង អាមេរិក
និងជប៉ុនធ្វើសមយុទ្ធកាំជ្រួចដោយមានស្ថានភាព
ឧបមាគឺធ្វើការ វាយប្រហារជាមុនទៅលើស.ប.បកូរ៉េនោះ ព្រមទាំងគំរាមកំហែងថា នឹងតបតវិញ ដោយសកម្មភាពជាច្រើនផងដែរ។
ស.ប.បកូរ៉េរិះគន់ការដែលអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនធ្វើសមយុទ្ធកាំជ្រួច - ảnh 1
ទាហានកូរ៉េខាងត្បូងក្នុងសមយុទ្ធរួមជាមួយទាហានអាមេរិក (រូបថត៖Zimbio)

(VOVworld) - កាសែត “Rodong Sinmun” ស្ថាប័ននាំពាក្យរបស់បក្សការងារ
ស.ប.បកូរ៉េ ក្នុងច្បាប់ចេញនាថ្ងៃទី៦ កុម្ភៈ បានរិះគន់ការដែលកូរ៉េខាងត្បូង អាមេរិក
និងជប៉ុនធ្វើសមយុទ្ធកាំជ្រួចដោយមានស្ថានភាពឧបមាគឺធ្វើការវាយប្រហារជាមុន
ទៅលើស.ប.បកូរ៉េនោះ ព្រមទាំងគំរាមកំហែងថា នឹងតបតវិញដោយសកម្មភាពជា
ច្រើនផងដែរ។ព្យុងយ៉ាងចាត់ទុកថា នេះជាសកម្មភាពយោធាមួយដ៏គ្រោះថ្នាក់ដែល
ធ្វើឲ្យកើនឡើងនូវភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ដោយហេតុនេះ ព្យុងយ៉ាងនឹង
អនុវត្តន៍វិធានការតបតវិញជាបន្តបន្ទាប់ ប្រសិនបើសម យុទ្ធប្រហាក់ប្រហែលផ្សេង
ទៀតបន្តប្រព្រឹត្តទៅ។
ស.ប.បកូរ៉េនាំចេញសេចក្ដីប្រកាសពោលខាងលើក្រោយពីប្រទេសចំនួន៣រួម
មានអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនធ្វើសមយុទ្ធរួមក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី
២០ មករា កន្លងទៅ សំដៅបង្កើនសមត្ថភាពសហការជាមួយគ្នាក្នុងការរកឃើញ
និងតាមដានការបាញ់បង្ហោះកាំជ្រួចដែលស.ប.បកូរ៉េអាចអនុវត្តន៍។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក
Yoo Byung-se និងសមភាគីអាមេរិកលោក Rex Tillerson នាថ្ងៃទី៧ កុម្ភៈ​ បានធ្វើការ
សន្ទនាតាមទូរស័ព្ទ ដើម្បីពិភាគ្សាអំពីវិធានការរារាំងកម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែរ
របស់ស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ