|
មេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un តាមដានការសាកល្បងម៉ាស៊ីនប្រតិកម្មរុញកាំជ្រួចថ្មីនៅមជ្ឈមណ្ឌលអាវកាស Sohae (រូបថត៖Yonhap/TTXVN) |
(VOVworld) - ទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ (KCNA) នាថ្ងៃទី២០
កញ្ញា ប្រកាសថា ប្រទេសនេះបានសាកល្បងប្រកបដោយជោគជ័យនូវប្រភេទ
ម៉ាស៊ីនប្រតិកម្មរុញកាំជ្រួចថ្មីដែលមានកម្លាំងធំ។ម៉ាស៊ីននេះនឹងជួយព្យុងយ៉ាងមាន
សមត្ថភាពគ្រប់គ្រាន់ដើម្បីបាញ់បង្ហោះផ្កាយរណបជាច្រើនប្រភេទ ក្នុងនោះមាន
ផ្កាយរណបសង្កេតមើលផែនដីថ្នាក់អន្តរជាតិ។មេដឹកនាំស.ប.បកូរ៉េលោក Kim Jong
Un បានសំដែងការពេញចិត្តចំពោះលទ្ធផលនៃការសាកល្បងពោលខាងលើហើយ
សំណូមពរឲ្យមជ្ឈមន្ត្រីនិងអ្នកវិទ្យាសាស្ត្រ សំរេចការត្រៀមរៀបចំដើម្បីបាញ់
បង្ហោះផ្កាយរណបកាន់តែឆាប់កាន់តែល្អ៕