ស.ប.ប.កូរ៉េ​បានបាញ់​បង្ហោះ​មីស៊ីលបាលីស្ទិក​រយៈចម្ងាយខ្លីជាច្រើនគ្រាប់​

Chia sẻ
(VOVWORLD) - កងទ័ពកូរ៉េខាងត្បូងបានប្រកាសថា ស.ប.ប.កូរ៉េកាលពីថ្ងៃទី១៨ ខែកញ្ញា បានបាញ់បង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់។
ស.ប.ប.កូរ៉េ​បានបាញ់​បង្ហោះ​មីស៊ីលបាលីស្ទិក​រយៈចម្ងាយខ្លីជាច្រើនគ្រាប់​ - ảnh 1ការហ្វឹកហ្វិនប្រើប្រាស់កាំភ្លើងខ្នាតយក្សរបស់កូរ៉េខាងជើង ខែឧសភា ឆ្នាំ២០២៤។ រូបភាព៖ យ៉ុនហាប់/TTXVN

សេចក្តីប្រកាសរបស់អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង បានឲ្យដឹងថា ការបាញ់មីស៊ីលទាំងនេះ ត្រូវបានរកឃើញនៅវេលាម៉ោង ៦៖៥០ ព្រឹក ថ្ងៃទី១៨ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅតំបន់ Kaechon ក្នុងខេត្ត South Phyongan ភាគខាងជើងនៃទីក្រុង Pyongyang Chosen ។ ទោះជាយ៉ាងណាក៏ដោយ ដំណឹងនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ព្រមទាំងចំនួនមីស៊ីលដែលត្រូវបានបង្ហោះផងដែរ។

កងទ័ពកូរ៉េខាងត្បូងនឹងចែករំលែកព័ត៌មានអំពីមីស៊ីលបាលីស្ទិករបស់ស.ប.ប.កូរ៉េជាមួយសហរដ្ឋអាមេរិក និងជប៉ុន ហើយរក្សាការត្រៀមខ្លួន៕

ប្រតិកម្មទៅវិញ