ស.ប.ប.កច្រានចោលសំណើរចរចារនុយក្លេអ៊ែរសំណូមពរចុះហត្ថលេខាសន្ធិសញ្ញាសន្តិភាពជាមួយអាមេរិក

Chia sẻ
(VOVworld)-នាថ្ងៃទី១៧តុលា ក្រសួងការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានចេញសេចក្តីប្រកាសស្តីពី

(VOVworld)-នាថ្ងៃទី១៧តុលា ក្រសួងការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ បានចេញសេចក្តីប្រកាសស្តីពីការច្រានចោលសំណើរចាប់ផ្តើម
ឡើងវិញកិច្ចចរចារ សំដៅបញ្ចប់កម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះ ព្រមទាំងប្រ
កាសថា រាល់ការខំប្រឹងប្រែងដូច្នេះគឺបរាជ័យ។ លើសពីនេះទៅទៀត ព្យុងយ៉ាង ក៏បានរំលឹកឡើងវិញនូវសំណូមពរឲ្យវ៉ាស៊ីនតោនអង្គុយនៅតុចរចារវិញដើម្បីសន្ធិ សញ្ញាសន្តិភាពមួយ។ សេចក្តីប្រកាសពោលខាងលើរបស់ក្រសួងការបរទេស
ស.ប.ប.ក បាននាំចេញមួយថ្ងៃ ក្រោយពីប្រធានាធិបតីអាមេរិក លោក Barack
Obama រួមជាមួយសមភាគីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ប្រកាសថា ពួកគាត់ត្រៀមខ្លួនជាស្រេចរៀបចំកិច្ចចរចារជាមួយព្យុងយ៉ាងអំពីរាល់វិធានការ
ដាក់ទណ្ឌកម្ម ប៉ុន្តែព្យុងយ៉ាងត្រូវសម្តែងកាយវិការត្រឹមត្រូវចំពោះការលុបបំបាត់
មហិច្ឆិតានុយក្លេអ៊ែរ។ ក្នុងពេលជាមួយគ្នានោះ ព្យុងយ៉ាងបានចាត់ទុកថា មានតែ សន្ធិសន្តិភាពមួយជាមួយវ៉ាស៊ីនតោន ទើបនឹងដោះស្រាយបានជំលោះលើឧប​ទ្វីប
កូរ៉េយូអង្វែង៕

ប្រតិកម្មទៅវិញ