យោងតាមបទអត្ថាធិប្យាយមួយស្តីពីសេចក្តីប្រកាស Panmunjom ដែលទើបនឹងបានថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-n ចុះហត្ថលេខាកាលពីថ្ងៃទី២៧ខែមេសានោះ សារព័ត៌មាន Rodong Sinmun បានអះអាងសារជាថ្មីថា “កិច្ចការពារគោលការណ៍ឯករាជ្យជាតិមានតួនាទីស្លាប់រស់ចំពោះយថាទស្សន៍នៃទំនាក់ទំនងអន្តរកូរ៉េ”។ សារព័ត៌មានពោលខាងលើបានលើកច្បាស់ថា “តាមពិត ការបង្រួបបង្រួមជាតិនឹងមិនអាចដោះស្រាយបានឡើយ ប្រសិនបើភាគីម្ខាងអាស្រ័យទៅលើប្រទេសក្រៅឯណោះ”៕