ការបាញ់សាកល្បងមីស៊ីលរបស់ ស.ប.ប កូរ៉េ គ្រាន់តែជាមានលក្ខណៈស្វ័យការពារ |
អ្នកនាំពាក្យក្រសួងការបរទេស ស.ប.ប កូរ៉េ បានលើកច្បាស់ថា វាជាការធ្វើសមយុទ្ធយោធាជាប្រចាំ ហើយមិនសំដៅទៅលើនរណាម្នាក់នោះឡើយ ក៏ដូចជា មិនធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់នេះទេ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី ៤ ខែឧសភាកន្លងទៅ ស.ប.ប កូរ៉េ បានបាញ់សាកល្បងមីលស៊ីលរយៈចម្ងាយខ្លីដោយគ្មានការកំណត់ ក្នុងនោះមានអាវុធយុទ្ធសាស្ត្រថ្មីដែលទើបបានកែឆ្នៃនាពេលថ្មីៗនេះផងដែរ។ ការបាញ់ម៉ីលសីលនេះត្រូវបានចាត់ទុកជាការបង្ហាញពីទស្សនៈរបស់ទីក្រុងព្យុងយ៉ាងនៅពេលដែលកិច្ចចរចាស្តីពីអាវុធនុយក្លេអ៊ែរជាមួយអាមេរិកត្រូវបានផ្អាកផងដែរ៕