ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដោយកូរ៉េខាងត្បូងសាងសង់ឡើង នៅលើភ្នំ Kumgang នៃប្រទេសកូរ៉េខាងជើង នាថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០១៩ (រូបថតៈ Yonhap/TTXVN) |
យោងតាម KCNA ប្រទេស ស.ប.ប កូរ៉េ បានផ្ញើឱសានវាទកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ដោយបញ្ជាក់ថា “ប្រសិនបើអាជ្ញាធរកូរ៉េខាងត្បូង បន្តមានការទាមទារដោយឥតប្រយោជន៍យើងនឹងចាត់វិធានការតឹងរឹងដោយឯកតោភាគីដើម្បីរុះរើមូលដ្ឋានទាំងនោះ”។
KCNA បានបញ្ជាក់ថា ស.ប.ប កូរ៉េ នឹងអភិវឌ្ឍតំបន់ភ្នំ Kumgang យ៉ាងឆាប់រហ័សទៅជាតំបន់វប្បធម៌និងទេសចរណ៍ពិភពលោកតាមបែបរបស់ខ្លួន ហើយប្រទេសកូរ៉េខាងត្បូងគ្មានមូលហេតុធ្វើអន្តរាគមន៏ទេ។
កាលពីខែមុន ប្រទេស ស.ប.ប កូរ៉េ បានស្នើសុំឱ្យប្រទេសកូរ៉េខាងត្បូង រុះរើកន្លែងកម្សាន្តនៅលើភ្នំ Kumgang តាមឆ្នេរសមុទ្រភាគខាងកើតរបស់ ស.ប.ប កូរ៉េ ព្រមទាំងអះអាងថា នឹងសាងសង់តំបន់ទេសចរណ៍អន្តរជាតិផ្ទាល់ខ្លួននៅទីនោះតែម្តង។ ស.ប.ប កូរ៉េ នឹងអភិវឌ្ឍតំបន់ភ្នំ Kumgang ក្លាយទៅជាតំបន់វប្បធម៌និងទេសចរណ៍ពិភពលោកយ៉ាងឆាប់រហ័ស ហើយប្រទេសកូរ៉េខាងត្បូងគ្មានហេតុផលធ្វើអន្តរាគមន៍ទេ៕