សប្តាហ៍​ទេសចរណ៍​និង​វប្បធម៌​ខេត្ត​ Lai Chau ឆ្នាំ​២០២២ ជា​មួយ​សកម្ម​ភាព​ដ៏​មាន​អត្ថន៍យ​ជា​ច្រើន​

Chia sẻ
(VOVWORLD) -  ពិធីបើកសប្តាហ៍ទេសចរណ៍និងវប្បធម៌ខេត្ត Lai Chau ឆ្នាំ២០២២បានប្រព្រឹត្តិទៅ នៅទីលានប្រជាជនខេត្ត Lai Chau នាយប់ថ្ងៃទី១៥ ខែមេសា។ 
 សប្តាហ៍​ទេសចរណ៍​និង​វប្បធម៌​ខេត្ត​ Lai Chau ឆ្នាំ​២០២២ ជា​មួយ​សកម្ម​ភាព​ដ៏​មាន​អត្ថន៍យ​ជា​ច្រើន​ - ảnh 1រូបភាព៖ hanoimoi.com.vn

នេះគឺជាព្រឹត្តិការណ៍វប្បធម៌ សេដ្ឋកិច្ចនិងសង្គម សំដៅឧទ្ទេសនាម ផ្សព្វផ្សាយ ជំរុញតម្រូវការ និងទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្ត Lai Chau រួមចំណែកជំរុញការអភិវឌ្ឍទេសចរណ៍ខេត្ត ក្នុងឆ្នាំ២០២២ និងប៉ុន្មានឆ្នាំបន្ទាប់ទៀត។

ព្រឹត្តិការណ៍នេះ សំដៅបន្តពង្រីកទំនាក់ទំនងអភិវឌ្ឍន៍ទេសចរណ៍ជាមួយបណ្តាខេត្តជិតខាង; បង្កើតឱកាសសម្រាប់សហគ្រាសទេសចរណ៍ធ្វើការស្វែងយល់ ពង្រីកទីផ្សារ កសាងកញ្ចប់ធ្វើដំណើរកម្សានថ្មីៗ ដើម្បីឧទ្ទេសនាមទៅកាន់ភ្ញៀវទេសចរណ៍។ លើកកម្ពស់ការយល់ដឹង និងទំនួលខុសត្រូវនៅគ្រប់ជាន់ថ្នាក់ គ្រប់វិស័យ និងបងប្អូនបណ្តាជនជាតិ ក្នុងការថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អប្រពៃ និងធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍទេសចរណ៍។ ឧទ្ទេសនាម និងផ្សព្វផ្សាយនូវតម្លៃវប្បធម៌វិសេសវិសាល និងប្រភេទអេកូទេសចរណ៍ សហគមន៍ កីឡា ផលិតផលកសិកម្មពិសេស ដើម្បីទាក់ទាញអាជីវកម្មក្នុងស្រុក ឱ្យមកស្រាវជ្រាវ សិក្សា និងវិនិយោគនៅខេត្ត Lai Chau៕

 

ប្រតិកម្មទៅវិញ