|
លេខាមជ្ឈឹមបក្សនិងជាប្រធានអគ្គនាយកដ្ឋាន ឧត្តមសេនីយ៍ឯក Ngo Xuan Lich (Image: qdnd.vn) |
(VOVworld) – នាថ្ងៃទី ២ មករា ថ្លែងមតិនៅសន្និសីទបូកសរុបភារកិច្ចឆ្នាំ ២០១៣ និងអនុវត្តភារកិច្ចក្នុងឆ្នាំ ២០១៤ នៃអគ្គស្នងការនយោបាយកងទ័ពប្រជាជន
វៀតណាម លេខាមជ្ឈឹមបក្សនិងជាប្រធានអគ្គនាយកដ្ឋាន ឧត្តមសេនីយ៍ឯក
Ngo Xuan Lich បានស្នើឲ្យបណ្ដាស្ថាប័នអង្គភាពម្ចាស់ការអនុវត្តល្អការងារពិ
គ្រោះ យោបល់ លើកកំពស់គុណភាពនៃការបណ្ជាណែនាំការងារបក្សនយោ
បាយក្នុងកងទ័ពទាំងមូល។ ក្នុងនោះ បណ្ដាស្ថាប័នត្រូវយកចិត្តទុកដាក់ជ្រួត
ជ្រែបរៀនសូត្រនិងអនុវត្តម៉ត់ចត់សេចក្តីសម្រេចចិត្តសារាចរណ៍របស់មជ្ឈឹម
បក្ស គណៈកម្មាធិការយោធាមជ្ឈឹម-ក្រសួងការពារប្រទេសធ្វើរាល់ឧបាយកល
និងទស្សនៈខុសឆ្គងនៃអានុភាពអមិត្តចំពោះបដិវត្តន៍វៀតណាមទទួលបរាជ័យ។
ឧត្តមសេនីយ៍ឯក Ngo Xuan Lich ក៏បានស្នើឲ្យបណ្ដាស្ថាប័នអង្គភាពអនុវត្តល្អ
នូវសកម្មភាពផ្សព្វផ្សាយព័ត៌មាន និងចលនានានា ផងដែរ៕