សន្និសីទអនុវត្តការងារបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សី A H7N9។

Theo VOV -
Chia sẻ
VOV-នាព្រឹកថ្ងៃទី១៣មេសា​ក្រសួងសុខាភិបាល
ក្រសួងកសិកម្មនិង​អភិវឌ្ឍន៍​ជនបទវៀតណាមបាន
សហការរៀបចំសន្និសីទអនុវត្តការងារបង្កាប្រឆាំង​
អាសន្នរោគផ្ដាសាយបក្សី A H7N9។

សន្និសីទអនុវត្តការងារបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សី A H7N9។ - ảnh 1
សន្និសីទអនុវត្តការងារបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សី A H7N9។


        VOV-នាព្រឹកថ្ងៃទី១៣មេសា​ក្រសួងសុខាភិបាល ក្រសួងកសិកម្មនិង​
អភិវឌ្ឍន៍​ជនបទវៀតណាមបានសហការរៀបចំសន្និសីទអនុវត្តការងារបង្កា
ប្រឆាំង​អាសន្នរោគផ្ដាសាយបក្សី A H7N9។ ក្រោយពេលមានព័ត៌មានអំពី
អាសន្នរោគ​ផ្ដាសាយបក្សី A H7N9 នៅប្រទេសចិន ក្រសួងសុខាភិបាលវៀត
ណាមបាន​ទាក់ទង​ជាមួយអង្គការសុខាភិបាលពិភពលោកនិងបណ្ដាប្រទេស
ក្នុងដំបន់ដើម្បី​ក្ដាប់ជាប់ស្ថានភាព។​ថ្លែងមតិនៅសន្និសីទ រដ្ឋមន្ត្រីក្រសួង
សុខាភិបាលវៀត​ណាម​លោកស្រី Nguyen Thi Kim Tien បានឲ្យដឹងថា៖

        “ទោះបីជាអាសន្នរោគផ្ដាសាយបក្សី A H7N9មិនទាន់កើតមានឡើងនៅវៀត​
ណាម​ក្តី ប៉ុន្តែគ្រោះអាសន្នឆ្លងចូលនិងរីករាលដាលគឺធំធេងណាស់ ពីព្រោះវៀត​ណាមមានខ្សែព្រំដែនផ្លូវគោកជាង១៣៥០គីឡូម៉ែត្រជាមួយចិន។ ភារកិច្ចបង្កា​
ប្រឆាំង​មិនត្រឹមតែជាភារកិច្ចរបស់ផ្នែកសុខាភិបាលប៉ុណ្ណោះទេ​ថែមទាំងរបស់​
ក្រសួង​ផ្នែកជាច្រើនទៀតផងនិងជាពិសេសគឺជាការបញ្ជាណែនាំយ៉ាងដាច់ខាត
​របស់​រដ្ឋអំណាចដំបន់គ្រប់ជាន់ថ្នាក់ទៀតផង៕”

ប្រតិកម្មទៅវិញ