VOV-ចំពោះមុខស្ថានភាពករណីឆ្លងនិងស្លាប់ដោយសារអាសន្នរោគផ្ដាសាយ
បក្សី A/H7N9 នៅប្រទេសចិននិងមានលទ្ធភាពឆ្លងចូលវៀតណាម នាថ្ងៃទី៩មេសា
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien បានធ្វើការ
ជាមួយថ្នាក់ដឹកនាំព្រលានយន្តហោះអន្តរជាតិ Tan Son Nhat និងមន្ទីពេទ្យជំងឺត្រូពិក
ទីក្រុងហូជីមិញអំពីការងារបង្កាប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ។ នៅកិច្ចប្រជុំ រដ្ឋមន្ត្រី
Nguyen Thi Kim Tien បានឲ្យដឹងថា ទោះបីដល់ឥឡូវនេះវៀតណាមមិនទាន់រកឃើញករណីណាត្រូវផ្ដាសាយ A/H7N9ក្តី ប៉ុន្តែបណ្ដាមន្ទីរពេទ្យមជ្ឈមណ្ឌលសុខាភិបាល
ទុកបម្រុងវៀតណាមត្រូវម្ចាស់ការបង្កាប្រយុទ្ធប្រឆាំងនឹងអាសន្នរោគនេះ។
|
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien បានធ្វើការជាមួយថ្នាក់ដឹកនាំព្រលានយន្តហោះអន្តរជាតិ Tan Son Nhat |
ក្នុងពេលនោះនៅភាគខាងជើង ខេត្ត Quang Ninh ជាប់ព្រំដែនជាមួយចិនបាន
ម្ចាស់ការអនុវត្តពិនិត្យបណ្ដាដំបន់មានលទ្ធភាពឆ្លងជំងឺ ផ្ដាសាយបក្សី A/H7N9។
លោក Vu Xuan Dien នាយកមន្ទីរសុខាភិបាលខេត្ត Quang Ninh បានឲ្យដឹងថា៖
“ការពិនិត្យការធ្វើដំណើរទៅវិញទៅមកនៅព្រំដែន ទាក់ទិនដល់គ្រុនផ្ដាសាយ
បក្សី A/H7N9 ភាគច្រើនគឺបណ្ដាក្រុមបក្សី ពិសេសគឺការជួញដូរបសុសត្វឆ្លងព្រំដែន។
បណ្ដាក្រុមពិនិត្យអន្តរផ្នែករបស់ខេត្តបានដំណើរការពិនិត្យ។ យើងខ្ញុំបានអះអាងថា
ការជួញដូរខុសច្បាប់បសុសត្វឆ្លងព្រំដែនត្រូវបានទប់ស្កាត់។ ការពិនិត្យកំដៅខ្លួនក៏
មានដែរ ពិនិត្យអំពីគ្រុនផ្ដាសាយ ប្រសិនបើរកឃើញករណីណារឺសង្ស័យយើងខ្ញុំនឹង
ពិនិត្យភ្លាម៕”