សន្និសីទសារព័ត៌មានអន្តរជាតិស្ដីពីលទ្ធផលកិច្ចប្រជុំ AMM ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា

Chia sẻ
(VOVWORLD) - ថ្ងៃទី១២ កញ្ញា ជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៣ (AMM ៥៣) និងកិច្ចប្រជុំពាក់ព័ន្ធនានា។
សន្និសីទសារព័ត៌មានអន្តរជាតិស្ដីពីលទ្ធផលកិច្ចប្រជុំ AMM ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងនៅវេទិកា ARF លើកទី២៧។ (រូបថត៖ TTXVN)

ក្នុងថ្ងៃនេះ កិច្ចប្រជុំ សំខាន់ៗជាច្រើនបានប្រារព្ធធ្វើឡើងដូចជា៖ វេទិកាតំបន់អាស៊ានលើកទី ២៧ (ARF) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-EUនិង កិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេសអាស៊ាន-ឥណ្ឌា។ ក្នុងនោះ ARF ជាវេទិកាដ៏សំខាន់ជួរមុខដើម្បី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ទាំងអស់ក្នុងក្របខ័ណ្ឌ AMM ៥៣ នារសៀលថ្ងៃទី១២ កញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីនៅសន្និសីទ សារព័ត៌មានអន្តរជាតិស្ដីពីលទ្ធផលនៃ AMM ៥៣ និងកិច្ចប្រជុំពាក់ ព័ន្ធនានា។

គួរបញ្ជាក់ថា AMM ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាត្រូវបានរៀបចំ ឡើងចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២កញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដោយ មានការចូលរួមរបស់គណៈប្រតិភូចំនួន២៧មកពីទ្វីបចំនួន៤។ ក្នុងក្រប ខ័ណ្ឌព្រឹត្តិការណ៍នេះ មានកិច្ចប្រជុំនិងសន្និសីទថ្នាក់រដ្ឋមន្រ្តីប្រមាណ២០ បានប្រារព្ធធ្វើឡើង៕

ប្រតិកម្មទៅវិញ