សន្និសីទស្ថិរភាពលីប៊ីបានចេញសេចក្តីថ្លែងការណ៍បដិសេធការជ្រៀតជ្រែកពីបរទេស

Chia sẻ

(VOVWORLD) - នៅថ្ងៃទី២១ ខែតុលា រដ្ឋមន្ត្រីការបរទេសលីប៊ីលោក Najla Al-Mangoush បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ចុងក្រោយនៃសន្និសីទស្ថិរភាពលីប៊ីបានអះអាងសារជាថ្មីអំពីអធិបតេយ្យភាព ឯក ភាព និងឯករាជ្យភាពរបស់ប្រទេសលីប៊ី ទន្ទឹមនឹងនេះ ច្រានចោលការជ្រៀតជ្រែកពីបរទេស ហើយបានអំពាវនាវឱ្យគណៈបក្សទាំងអស់នៅក្នុងប្រទេសលីប៊ីទទួលយកលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខនេះ។

សន្និសីទស្ថិរភាពលីប៊ីបានចេញសេចក្តីថ្លែងការណ៍បដិសេធការជ្រៀតជ្រែកពីបរទេស - ảnh 1រដ្ឋមន្ត្រីការបរទេសលីប៊ី Najla al-Mangoush ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគុយវ៉ែត ប្រទេសគុយវ៉ែត ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN)

អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីគុយវ៉ែតលោក Ahmed Al-Sabah បន្ទាប់ពីសន្និសីទស្ថិរភាពលីប៊ីដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែតុលានៅរដ្ឋធានីទ្រីប៉ូលី (Tripoli) រដ្ឋមន្ត្រីការបរទេសលោក Al-Mangoush បាននិយាយថា សេចក្តីថ្លែងការណ៍ចុងក្រោយនៃសន្និសីទបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍នេះក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រស្ថិរភាពនៅក្នុងប្រទេសលីប៊ី រួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអាហ្រ្វិក (AU) សហព័ន្ធអារ៉ាប់ (AL) សហភាពអឺរ៉ុប (EU) និងបណ្តាប្រទេសជិតខាងក្នុងការជំរុញផែនការសន្តិភាពនៅលីប៊ី។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសលីប៊ី សេចក្តីថ្លែងការណ៍នៃសន្និសិទស្ថិរភាពលីប៊ីបានស្វាគមន៍ការវិលត្រឡប់របស់ស្ថានទូតបរទេសនៅក្នុងរដ្ឋធានីទ្រីប៉ូលី ហើយបានអំពាវនាវឱ្យប្រទេសដែលនៅសេសសល់ តភ្ជាប់ប្រតិបត្តិការនៃស្ថាប័នតំណាងការទូតរបស់ខ្លួនលីប៊ីឡើហវិញ៕

ប្រតិកម្មទៅវិញ