សន្និសីទស្តីពីការពន្លឿនវិនិយោគនៅដំបន់Tay Nguyen

Theo VOV WORLD -
Chia sẻ

សន្និសីទស្តីពីការពន្លឿនវិនិយោគនៅដំបន់Tay Nguyen
លើកទី២បានប្រព្រិត្តទៅ នាថ្ងៃទី១២មេសានៅទីក្រុង
Pleiku ខេត្តGia Lai ដំបន់Tay Nguyen(ដំបន់ខ្ពង់រាបភាគ
កណ្តាលវៀតណាម)។

​​​​​​​​​​​​​                     

សន្និសីទស្តីពីការពន្លឿនវិនិយោគនៅដំបន់Tay Nguyen - ảnh 1
រូបថត​Internet

Vovworld- សន្និសីទស្តីពីការពន្លឿនវិនិយោគនៅដំបន់Tay Nguyen
លើកទី២បានប្រព្រិត្តទៅ នាថ្ងៃទី១២មេសានៅទីក្រុង Pleiku ខេត្ត
Gia Lai ដំបន់Tay Nguyen(ដំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម)។
ថ្លែមតិនៅទីនេះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
បានគួសបញ្ជាក់ថា៖យើងត្រូវប្រមូលផ្តុំគ្រប់ប្រភពកំលាំងនៅក្នុងនិង
ក្រៅប្រទេសដើម្បីវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ឋទំនើបអនុវ​ត្ត
ផែនការនានាប្រកបដោយប្រសិទ្ឋភាពដើម្បីកសាង ដំបន់Tay Nguyen
ក្លាយទៅជាដំបន់១ដែលដើរតួនាទីសំខាន់ក្នុងការអិវឌ្ឍន៍សេដ្ឋកិច្ចរបស់
ប្រទេសជាតិ។លោក Nguyen Tan Dungអះអាងថែមទៀតថា៖រដ្ឋាភិបាល
នឹងពិនិត្យមើលនិងបំពេញបន្ថែមបណ្តាយន្តការអនុគ្រោះ​ជាពិសេសយក
ចិត្តទុកដាក់ដល់វិស័យមួយចំនួនដែលមានសក្តានុពលនិងឧត្តមភាពដើម្បី
Tay Nguyenទាក់ទាញបន្ថែមប្រភពតុនវិនិយោគនិងអភិវឌ្ឍន៍យ៉ាងលឿន
និងជិរភាព។លោក Nguyen Tan Dungមានប្រសាសន៍ថា៖ “  យើងត្រូវ
បង្កើតឲ្យបានឧត្តមភាពប្រកួតប្រជែង និងផលិតផលមានកំលាំង ប្រកួត
ប្រជែងទៀតផង។ខ្ញុំចាត់ទុកថា៖ Tay Nguyenគប្បីស្រាវជ្រាវ លើកឡើង
បានយន្តការពិសេសដើម្បីពង្រីកឧត្តមភាពរបស់ខ្លួន។តាមរយះនោះខេត្ត
នានានៅក្នុង ដំបន់Tay Nguyenអាចអភិវឌ្ឍន៍យ៉ាងលឿននិងជិរភាព“។

ក្នុងឱកាសនេះដែរអង្គសន្នសីទបានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខា
លើកិច្ចព្រមព្រៀងរបស់បណ្តាធនាគារស្តីពីការផ្តល់ទុនឥណទានជិត២៤
លានលានដុងឲ្យគំរោងការណ៍នានា​នៅដំបន់នេះ។ចំនួនទុននេះនឹងបាន
ប្រមូលផ្តុំទៅលើវិផលិតកម្ម ការកែច្នៃកាហ្វេ​និងសាងសង់សំណងវារីអគ្គិ
សនី។ល៕

ប្រតិកម្មទៅវិញ