សន្និសីទរួមមតិលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

Theo VOV -
Chia sẻ
VOV-ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
បន្តទទួលបានការរួមមតិ​របស់​ប្រជាជនគ្រប់ស្រទាប់។

សន្និសីទរួមមតិលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ - ảnh 1
សន្និសីទរួមមតិលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។


        VOV-ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បន្តទទួលបានការរួម
មតិ​របស់​ប្រជាជនគ្រប់ស្រទាប់។ ​នាព្រឹកថ្ងៃទី២៦កុម្ភៈនៅទីក្រុងហូជីមិញគណៈ​
កម្មាធិការ​រណសិរ្ស​មាតុភូមិទីក្រុងបានរៀបចំសន្និសីទរួមមតិលើពង្រាងធ្វើ​
វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ១៩៩២។ នៅសន្និសីទបណ្ដាដំណាងបានស្នើត្រូវ​
មា​ន​ច្បាប់អំពីឃ្លាំមើលនិងបង្ហាញ​ទស្សនៈសង្គមរបស់រណសិរ្សមាតុភូមិដើម្បី
បណ្ដា​សមាជិករណសិរ្សមាតុភូមិគ្រប់ជាន់​ថ្នាក់អាចឃ្លាំមើលសកម្មភាពរបស់
ស្ថាប័នរដ្ឋស្ថាប័នប្រជាជនជ្រើសរើស។ ដំណាងមួយ​ចំនួនក៏ចូលរួមមតិអំពីរាល់
បញ្ហា​ទាក់ទិន​​ដល់សេដ្ឋកិច្ចនិងដីធ្លីក្នុងរដ្ឋធម្មនុញ្ញ។ ​លោក Huynh Van Minh
ប្រធាន​សមាគមអង្គភាពអាជីវកម្មទីក្រុងហូជីមិញបានលើកមតិថា៖

          “មាត្រាទី៥៨ស្ដីពីដីធ្លីលើកនេះពង្រាងរដ្ឋធម្មនុញ្ញបានផ្តោតយ៉ាងច្បាស់
ទៅលើសិទ្ធិទ្រពសម្បត្តិកម្មសិទ្ធិដីធ្លីជាសិទ្ធិទ្រពសម្បត្តិត្រូវបានច្បាប់ការពារ។
នេះជាចំណុចថ្មី​ប៉ុន្តែត្រូវ​ធ្វើ​ឲ្យច្បាស់ជាងពីព្រោះដីធ្លីនាបច្ចុប្បន្នមានសិទ្ធិចំនួន
៣គឺ សិទ្ធិប្រើប្រាស់ កម្មសិទ្ធិនិង​សិទ្ធិ​​ទ្រពសម្បត្តិ។”

        នៅ Ba Ria-Vung Tau អង្គការសាសនាជាច្រើនបន្តផ្ញើមតិរួមចំណែកទៅ​ក្នុង​
ពង្រាង​​​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ផងដែរ៕

ប្រតិកម្មទៅវិញ