ក្នុងថ្ងៃដដែល សន្និសីទរដ្ឋមន្ត្រីអាស៊ាន-អាស៊ីបូព៌ាជាមួយប្រទេសចំនួន៨ គឺ ចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី ឥណ្ឌា នូវែលហ្សេឡង់ រុស្ស៊ីនិងអាមេរិក (ដែលហៅកាត់ថា EAS) បានប្រព្រឹត្តទៅមជ្ឈ មណ្ឌលសន្និសីទអន្តរជាតិសិង្ហបុរី។ អង្គប្រជុំបានធ្វើការពិភាក្សារកដំណោះស្រាយ សំដៅអនុវត្តន៍ផែនការសកម្មភាពអាស៊ីអាបូព៌ា ម៉ានីល ២០១៨-២០២២ រួមមានការកសាងវិស័យអាទិភាពរវាងអាស៊ានជាមួយប្រទេសអាស៊ីបូព៌ា ដោយអំពាវនាវការជួយឧបត្ថម្ភរបស់ប្រទេសអាស៊ីបូព៌ាចំពោះអាស៊ាន បន្ទាប់ពីបានបង្កើតទៅជាសហគមន៍ ព្រមទាំងរួមគ្នាដោះស្រាយរាល់ការប្រឈមនាពេលបច្ចុប្បន្ននៅអាស៊ីបូព៌ានិយាយដោយឡែកនិងអាស៊ី-ប៉ាស៊ីហ្វិកនិយាយរួម។
វេទិកាសន្តិសុខតំបន់ ARF លើកទី២៥ នឹងមានសម័យប្រជុំចង្អៀតនិងសម័យប្រជុំពេញអង្គក្នុងថ្ងៃទី៤ខែសីហាតែម្តង៕