សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀតនៅមីយ៉ាន់ម៉ា

Chia sẻ
(VOV)_នាថ្ងៃទី ១៧ មករា នៅទីក្រុង Banggan របស់មីយ៉ានម៉ា បាន​ប្រារព្វ​ឡើង​សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត (ហៅកាត់ថា៖ AMM Retreat) -
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀតនៅមីយ៉ាន់ម៉ា - ảnh 1
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀតនៅមីយ៉ាន់ម៉ា(vtv)

(VOV)_នាថ្ងៃទី ១៧ មករា នៅទីក្រុង Banggan របស់មីយ៉ានម៉ា បាន​ប្រារព្វ​ឡើង​សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត (ហៅកាត់ថា៖ AMM Retreat) -បន្ទាប់ពី ពេលសន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន ​ប្រព្រឹត្ត​ទៅ១ថ្ងៃ។

          ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា​   U Wunna
Lwin បានអោយដឹងថា៖ នៅកិច្ចប្រជុំលើកនេះ ដំណាងនៃប្រទេស​ចំនួន១០បាន ប្រមូលផ្តុំពិភាក្សាអំពីខ្លឹមសារនានា ដែលបានដាក់ចេញក្នុង​ពេលអនុវត្តរាល់ភារកិច្ចនៃ សន្និសិទកំពូលអាស៊ានលើកទី២៣ កំណត់ទិសដៅធ្វើសកម្មភាពសំរាប់ឆ្នាំ ២០១៤ 
ទស្សនវិស័យរបស់សហគមន៍អាស៊ាន ​បន្ទាប់ពី​ឆ្នាំ ២០១៥ …ល។ថ្លែងមតិនៅសន្និសីទនេះឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម
លោក​Pham Binh  Minh បាន​សង្កត់ធ្ង​ន់ទៅលើសារសំខាន់នៃសន្និសីទលើកនេះសំដៅ
កំណត់ទិសដៅនៃសកម្មភាពរបស់អាស៊ានក្នុងឆ្នាំ២០១៤។នៅឱកាសនេះដែរលោក​
បាន​នាំចេញទិសដៅអាទិភាពសំរាប់ឆ្នាំ២០១៤។
ស្តីពីទិសដៅក្នុងអនាគត លោក​Pham Binh  Minhបាន​បញ្ជាក់ថា៖ទស្សវិស័យសហគមន៍
អាស៊ានក្រោយឆ្នាំ២០១៥ត្រូវអនុវត្តដោយឈរលើគោលការណ៍សំខាន់គឺបន្ត​ពង្រីករាល់
លទ្ឋផលដែលទទួលបានក្នុងការ​កសាងសហគមន៍។បង្កើនបណ្តាវិធានការកសាង
សហគមន៍អាស៊ានរឹងមាំដើម្បីផលប្រយោជន៍នៃតំបន់ទាំងមូលក៍ដូចជាបណ្តាប្រទេស
ជាសមាជិក។
ស្តីពីបញ្ហាសមុទ្រខាងកើតលោក​Pham Binh  Minhបាន​គូសបញ្ជាក់ដល់ការទទួលខុស
ត្រូវរួមក្នុងការធានាសន្តិភាសស្ថេរភាពសន្តិសុខសុវត្ថិភាពសេរីភាពខាងនាវាចរណ៍នៅ
សមុទ្រខាងកើត។គោរពច្បាប់អន្តរជាតិ​អនុសញ្ញានៃអង្គការសហប្រជាជាតិស្តពីច្បាប់
សមុទ្រឆ្នាំ១៩៨២(UNCLOS)និងសេចក្តីថ្លែង​ការណ៍ស្តីពីការប្រតិបត្តិសំរាប់ភាគីនានា
នៅសមុទ្រខាងកើត(DOC)។លោកនៅលើកច្បាស់ទៀតថា៖ក្នុងកាលះទេសះសភាពការ
ណ៍នៅសមុទ្រខាងកើតនៅស្មុគស្មាញនោះប្រទេសទាក់ទិននានាគប្បីមានការខំប្រឹង
ប្រែងជាច្រើនជាងទៀតដើម្បីទទួលបានក្រម​ប្រតិបត្តិតំបន់នៅសមុទ្រខាងកើត
(COC)យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ