សន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី៩នៅឡាវ

Chia sẻ
(VOVworld)-សន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី៩ បានបើកនាថ្ងៃទី២៥កក្កដា ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន 
សន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី៩នៅឡាវ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld)-សន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី៩
បានបើកនាថ្ងៃទី២៥កក្កដា ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន
 លើកទី៤៩បានប្រព្រឹត្តទៅនៅក្រុងវៀងច័ន្ទប្រទេសឡាវ។ សន្និសីទនេះបានរៀប
​ចំឡើងសំដៅវាយតម្លៃនូវស្ថានភាពអនុវត្តយុទ្ធសាស្ត្រតូក្យូ២០១៥និងផែនការ
សកម្មភាពអនុវត្តយុទ្ធសាស្ត្ររយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ ព្រម
ទាំងត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី៨ដែលនឹងប្រព្រឹត្តទៅ
នៅប្រទេសឡាវនាខែកញ្ញាខាងមុខ។​ថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី
 រដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh
បានអះអាងនូវការសន្យារបស់វៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ​មេគង្គ-
ជប៉ុននិងស្នើរឲ្យភាគីជប៉ុនផ្តល់អាទិភាពសម្រាប់ប្រទេសនានាក្នុងការអនុ វត្តការ
ផ្តើមគំនិត ដៃគូមូលដ្ឋានរចនាសម្ព័ន្ធគុណភាពបើកទូលាយ។​លោក Pham Binh
Minh បាន​ស្នើរថា កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ត្រូវផ្តោតសំខាន់ទៅ លើខ្លឹម
សារការពារបរិស្ថាន កំណើនបៃតងនិងសមស្របជាមួយបម្រែបម្រួលអាកាសធាតុ
ជាដើម៕

ប្រតិកម្មទៅវិញ