នេះជាសកម្មភាពដំបូងក្នុងចំណោមសកម្មភាពនានានៃសន្និសីទមន្ត្រីជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌអាស៊ាន អាស៊ាន+3 ជាន់ខ្ពស់អាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។ នេះជាកិច្ចប្រជុំបំរុងសំដៅត្រៀមនូវកម្មវិធីធ្វើសកម្មភាព របៀបវារៈ ព្រមទាំងពិនិត្យឡើងវិញនូវបញ្ជីឯកសារដែលបានអនុម័តនៅក្នុងកិច្ចប្រជុំលើកនេះ។ គណៈប្រតិ ភូ វៀតណាមចូលរួមក្នុងសន្និសីទនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាម។
សន្និសីទរដ្ឋមន្ត្រីអាស៊ាន (AMM) ជាព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់អាស៊ានក្នុងឆ្នាំ២០១៨។ AMM 51 នឹងប្រមូលផ្តុំនូវបញ្ហាសំខាន់បំ ផុតរបស់អាស៊ានក្នុងឆ្នាំ២០១៨ ដើម្បីដាក់ជូនសន្និសីទជាន់ខ្ពស់ដែលគ្រោងនឹងប្រា រព្ធនាខែវិច្ឆិកាខាងមុខ៕