![សន្និសីទបូកសរុបការងាររបស់សមាគមអង្គភាពអាជីវកម្មវៀតណាមនៅរុស្ស៊ី - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_08_13/toancanhhoinghi.jpg) |
ទិដ្ឋភាពនៃសន្និសីទ |
(VOVworld)-នាថ្ងៃទី១២សីហានៅទីក្រុង Suzdan ខេត្ត Vladimir របស់រុស្ស៊ី សមាគមអង្គភាព អាជីវកម្មវៀតណាមនៅរុស្ស៊ី (VBA) បានរៀបចំសន្និសីទបូកសរុបការងាររបស់សម្ព័ន្ធ សមាគមក្នុងពេលកន្លងទៅ ក៏ដូចជាពិភាគ្សាដាក់ចេញទិសដៅសកម្មភាពសម្រាប់ពេល អនាគត។ចូលរួមក្នុងសន្និសីទនេះ អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Lai Ngoc Doan បានឲ្យដឹងថា រុស្ស៊ីជាប្រទេសអាទិភាពចម្បងរបស់វៀតណាម មិនត្រឹមតែក្នុង ទំនាក់ទំនងនយោបាយប៉ុណ្ណោះទេ ថែមទាំងក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីទៀតផង។ លោក Lai Ngoc Doan ក៏បានជូនពរសម្ព័ន្ធសមាគមដែលទទួលបានលទ្ធផលវិជ្ជមានជាច្រើន នាពេលកន្លងទៅ ព្រមទាំងមានបំណងថា សម្ព័ន្ធសមាគមនឹងខិតខំប្រឹងប្រែងថែមទៀត ដើម្បីរួមចំណែកចូលក្នុងការជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀត ណាមជាមួយរុស្ស៊ីផងដែរ៕