សន្និសីទទីប្រឹក្សាពាណិជ្ជកម្មឆ្នាំ២០១៨បានប្រារព្ធនៅទីក្រុងហាណូយ

Chia sẻ
(VOVWORLD) -អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទទីប្រឹក្សាពាណិជ្ជកម្មឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅ នៅទីក្រុងហាណូយនាព្រឹកថ្ងៃទី៧ខែកុម្ភៈនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលដាក់ចេញគោលដៅនាំចេញឲ្យទទួលបានទំហំពាណិជ្ជកម្មខ្ពស់សម្រាប់មុខទំនិញជាប្រៀបខ្លាំង ដូចជា អង្ករ បង្កង ឱសថ និងបន្លែ ផ្លែឈើជាដើម។ 
សន្និសីទទីប្រឹក្សាពាណិជ្ជកម្មឆ្នាំ២០១៨បានប្រារព្ធនៅទីក្រុងហាណូយ - ảnh 1 ទិដ្ឋភាពនៃសន្និសីទទីប្រឹក្សាពាណិជ្ជកម្មឆ្នាំ២០១៨

តាមនោះ រដ្ឋាភិបាលនឹងផ្ទៀងស្តាប់នូវមតិរបស់ទីប្រឹក្សាពាណិជ្ជ កម្ម អំពីរាល់គោលនយោបាយ មុខទំនិញ និងបទដ្ឋាន ដើម្បីជម្រុញការនាំចេញ។ ខិតខំប្រឹងប្រែង នាំទំហំពាណិជ្ជកម្មរបស់វៀតណាមទទួលបាន៥០០ពាន់លានដុល្លាអាមេរិក។ លោកនាយករដ្ឋមន្ត្រី បានសំណូម ពរឲ្យទីប្រឹក្សាពាណិជ្ជកម្មទាំងអស់ ផ្តោតសំខាន់លើកិច្ច ការការទូតសេដ្ឋកិច្ច រួមចំណែកទៅក្នុងការអនុវត្តគោលដៅដោយរដ្ឋាភិបាលបានដាក់ ចេញ។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “រដ្ឋាភិបាលសុច្ចរិតនិងប្រតិបត្តិ ហើយការិយាល័យតំណាងពាណិជ្ជ កម្មក៏ត្រូវ បម្រើការអភិវឌ្ឍនិងបម្រើសហគ្រាសអភិវឌ្ឍន៍ដែរ។ ប្រការនេះមានន័យថា ការិយាល័យតំណាងពាណិជ្ជកម្មត្រូវអនុវត្តន៍តាមពាក្យស្លោក គឺ “វិន័យ -សុច្ចរិត- ប្រតិបត្តិ ច្នៃ ប្រឌិត-ប្រសិទ្ធភាព” តាមរយៈសកម្ម ភាពជាក់ស្តែង”។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan  Phuc បានស្នើឲ្យទីប្រឹក្សាពាណិជ្ជកម្មនៅ ឯបរទេស គប្បីយកជោគជ័យរបស់សហគ្រាស របស់ទំនិញនាំចេញ ធ្វើជារង្វាស់ សម្រាប់ប្រសិទ្ធការងាររបស់ខ្លួន៕

ប្រតិកម្មទៅវិញ